ស្រ្តីមានផ្ទៃពោះ គេងមិនគ្រប់គ្រាន់ ប្រឈមហានិភ័យនឹងជំងឺទឹកនោមផ្អែម
យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់គឺមានជាប់ទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម និង លើសជាតិស្ករក្នុងឈាមក្នុងចំណោមស្ត្រីមានផ្ទៃពោះ ។ ហើយអត្រាកើតជំងឺនេះកំពុងកើនឡើងជាលំដាប់ដោយសារតែមូលហេតុជាច្រើន ។
កត្តារស់នៅ របបអាហារ និង កត្តាហ្សែនដំណពូជ គឺជាហេតុផលចំបងនៃការឈានទៅកើតជំងឺទាំងនេះ ។ ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះវិញការផ្លាស់ប្តូរអ័រម៉ូននៅក្នុងខ្លួនក៏អាចបណ្តាលឱ្យពួកគេកើតជំងឺទឹកនោមផ្អែមផងដែរ ពីព្រោះសុកបានផលិតអ័រម៉ូនច្រើនដើម្បីប្រឆាំងនឹងអាំងស៊ុលលីន (insulin) ដែលបញ្ចេញមកច្រើននៅពេលមានផ្ទៃពោះ ។ មូលហេតុមួយចំនួនចំនួនទៀតដែលបណ្តាលឱ្យកើតបញ្ហាទឹកនោមផ្អែមមានដូចជា ៖
- ធាត់លើសទម្ងន់
- មានប្រវត្តិជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ
- ទារកស្លាប់ក្នុងផ្ទៃដោយគ្មានមូលហេតុ
- ធ្លាប់បង្កើតកូនពីមុនមានទម្ងន់លើសពី ៤ គីឡូក្រាម
- ប្រវត្តិគ្រួសារមានសមាជិកកើតជំងឺទឹកនោមផ្អែម
- មានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ
- លើសទម្ងន់ចាប់ពីកម្រិត ៣០ BMI ឡើងទៅ
តាមការសិក្សាថ្មីបានបង្ហាញឱ្យដឹងថា ការគេងមិនគ្រប់គ្រាន់ក៏បង្កើនហានិភ័យ និង ឈានទៅកើតជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះផងដែរ ៕ សុផល (ប្រភព៖ Zeenews.com)