គួរប្រុងប្រយ័ត្ន! គ្រាន់តែអង្គុយបត់ជើងតូច មិនត្រូវតាមក្បួនខ្នាត នារីម្នាក់កើតរោគម្យ៉ាងដោយមិនដឹងខ្លួន
ពិតជាមិនធ្លាប់ដឹងសោះ ថាការដែលអង្គុយបត់ជើងដោយមិនត្រូវក្បួនខ្នាត អាចធ្វើឱ្យប៉ះពាល់ទៅដល់តម្រងនោមដោយមិននឹកស្មាន ដែលជាក់ស្តែងដូចជាករណីរបស់នារីវ័យ ៣០ ឆ្នាំម្នាក់នេះជាដើម។
នារីខាងលើនេះ ជាជនជាតិតៃវ៉ាន់ នាងជាបុគ្គលិករបស់ក្រុមហ៊ុនមួយ។ មួយរយៈក្រោយនេះ នាងមានអារម្មណ៍ថាខ្លួនហាក់នោមញឹកខុសពីធម្មតា ក៏ប្រញាប់ទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញ។ ក្នុងនោះ គ្រូពេទ្យបានឱ្យដឹងថា នាងមិនបានឆ្លងមេរោគនៅក្នុងតម្រងនោមនោះទេ តែគ្រាន់តែវាខ្សោយខុសពីធម្មតា ដែលករណីនេះ មានតែស្រ្តីវ័យចំណាស់ប៉ុណ្ណោះ ដែលងាយនឹងជួបប្រទះ។
យ៉ាងណាមិញ តាមការសិក្សាបានឱ្យដឹងថា បញ្ហានេះ អាចបណ្តាលមកពីសកម្មភាពការអង្គុយបត់ជើងនៅលើបង្គន់។ សម្រាប់នារីៗការអង្គុយដោយត្រង់ខ្លួនពេក វាអាចដាក់សម្ពាធទៅលើសាច់ដុំត្រគាក និងតម្រងនោម ដូច្នេះហើយវាអាចធ្វើឱ្យតម្រងនោមបញ្ចេញទឹកនោមមិនអស់ ហើយទឹកនោមទាំងនោះក៏នៅសល់ ដែលអាចបង្កទៅជាបាក់តេរីក៏ថាបាន។ ដោយឡែក គេបានណែនាំថា ការបត់ជើង គួរតែមានកៅអីតូចមួយសម្រាប់ទ្រជើងនៅពីក្រោមប្រហែលជា ២០ សង់ទីម៉ែត្រ ទើបវាអាចជួយសម្រួលឱ្យសាច់ដុំត្រគាក និងតម្រងនោមធ្វើការបានល្អ និងកាត់បន្ថយបញ្ហាតម្រងនោមផ្សេងៗបាន៕