ខ្ជិលលាងអាអូនតូចជិត ៣០ ឆ្នាំ ទុកទាល់តែស្បែកឡើងរឹងដូចដុំថ្ម ពេទ្យឃើញហើយគ្រវីក្បាល
ហួសចិត្តយ៉ាងខ្លាំង សម្រាប់រឿងរ៉ាវរបស់បុរសម្នាក់ ដែលមិនសម្អាតប្រដាប់ភេទឱ្យបានត្រឹមត្រូវមកជិត ៣០ ឆ្នាំ រហូតដល់ស្បែកឡើងក្តាំងកើតជាថ្មទៅហើយ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងទៅលើបុរសជនជាតិចិនម្នាក់ ដែលមានថ្ងៃមួយ ខណៈកំពុងងូតទឹកសុខៗស្រាប់តែមានដុំថ្មធ្លាក់ចេញមកពីខ្លួន បុរសខាងលើខំតែភ័យដោយស្មានថាជាគ្រួសក្នុងតម្រងនោម ទើបប្រញាប់ទៅពេទ្យពិនិត្យមើល។
យ៉ាងណាមិញ ក្រោយពីបានពិនិត្យរួច តាមពិតទៅដុំថ្មទាំងនោះ គឺកោសិកាស្បែកងាប់ៗ ដែលប្រមូលផ្តុំគ្នានៅចុងក្បាលលិង្គរហូតឡើងរឹងដូចជាថ្ម ព្រមទាំងមានក្លិនស្អុយផងដែរ ដែលពួកវាកើតឡើងដោយសារតែខ្វះការសម្អាតឱ្យបានត្រឹមត្រូវ។
យ៉ាងណាមិញ បុរសខាងលើក៏បានប្រាប់ឱ្យដឹងថាដែរថា តាមពិតទៅខ្លួនពិតជាមិនបានសម្អាតប្រដាប់ភេទឱ្យត្រឹមត្រូវឡើយជិត ៣០ ឆ្នាំមកនេះ ព្រោះមិនដឹងថាស្បែកដែលនៅចុងលិង្គនោះ គឺតម្រូវឱ្យសម្អាតឱ្យបានដិតដល់នោះទេ។
ដោយឡែក គ្រូពេទ្យបានឱ្យដឹងថា ករណីនេះ គេប្រទះជាញឹកញាប់ណាស់ ព្រោះតែមនុស្សប្រុសភាគច្រើន ខ្វះការយល់ដឹងទាក់ទងនឹងការសម្អាតប្រដាប់ភេទឱ្យបានត្រឹមត្រូវ៕