នេះនែ៎! ចេះតែ ១០ ក្បាច់នេះ ធានាថាផឹកប៊ីយេរហើយដឹងតែស្រួលខ្លួន សម្រួលសុខភាព ហើយអាយុវែងទៀត
ស្រាបៀរឬប៊ីយេរ គឺជាភេសជ្ជៈកំពុងពេញនិយម ជាពិសេសនៅពេលជួបជុំ។ អ្វីក៏ដោយបើយើងធ្វើវាមានកម្រិត វានឹងផ្តល់ផលល្អ តែបើហួសកំណត់ វានឹងជះផលអាក្រក់មកយើងវិញមិនខាន។ ដូចជាការផឹកប៊ីយេរនេះឯង បើយើងផឹកបានត្រឹមត្រូវ វានឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព តែបើលើសវានឹងធ្វើឱ្យសុខភាពប្រឈមបញ្ហាផ្សេងៗដូចជា ឈឺថ្លើម និងមហារីកជាដើម។ ខាងក្រោមនេះជាវិធីផឹកដែលល្អ និង រស់បានយូរ។
១. ផឹកឱ្យចេះគិត
ចាប់ផ្តើមកំណត់ការផឹកទៅតាមបរិមាណសមល្មម ដោយផឹកត្រឹមតែមួយកែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី ចំណែកបុរសអាចដល់ពីរកែវក្នុងមួយថ្ងៃ។ ការផឹកលើសពីកម្រិតនេះអាចធ្វើឱ្យសុខភាពប្រឈមបញ្ហាផ្សេងៗ។
២. ជ្រើសស្រាមានគុណភាព
ផឹកស្រាតម្លៃថ្លៃ ជីវិតក៏ថ្លៃតាមហ្នឹង ដោយសារស្រាថ្លៃគេផលិតឡើងពីគ្រឿងផ្សំគុណភាពល្អ។ ជ្រើសរើសស្រាដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ និង មានជាតិអាកុលទាប។ ជាពិសេស ពពួក Craft Beer ដែលធ្វើឡើងពីគ្រាប់ធញ្ញជាតិ និង គ្រឿងផ្សំធម្មជាតិអាចផ្តល់ប្រយោជន៍ខ្ពស់ចំពោះសុខភាព ជាជាងស្រាដែលប្រើគ្រឿងផ្សំអន់ៗ។
៣. ផឹកប៊ីយេរប្រភេទ Light ឬ ស្រាល
ឥឡូវនេះ ប៊ីយេរ Light កំពុងមានការពេញនិយមខ្លាំង ដោយសារវាមានរសជាតិស្រាលស្រទន់ ឯកម្រិតជាតិអាកុលក៏ទាបជាង ហើយកាឡូរីក៏ទាបជាងប៊ីយេរធម្មតា។ នេះជាហេតុដែលប៊ីយេរ Light ផ្តល់ប្រយោជន៍ច្រើន តែវាក៏តម្រូវផឹកក្នុងកម្រិតសមល្មមផងដែរ។
៤. ចៀសវាងប៊ីយេរមានជាតិស្ករខ្ពស់
ស្រាបៀរខ្លះអាចមានជាតិស្ករខ្ពស់ ផឹកច្រើនអាចធ្វើឱ្យឡើងទម្ងន់ ផឹកច្រើនប្រឈមបញ្ហាសុខភាពផ្សេងៗ។ ដូចនេះគួរជ្រើសរើសស្រាបៀបដែលមានជាតិស្ករទាប ឬផឹកប្រភេទប៊ីយេរ Light ដូចរៀបរាប់នៅចំណុចមុននេះ។
៥. ផឹកឱ្យមានប្រយោជន៍
ស្រាបៀរមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids និង polyphenols ដែលមានសមត្ថភាពប្រឆាំងជំងឺបេះដូង និង មហារីក។ ទោះយ៉ាងណា ដើម្បីបានប្រយោជន៍នេះ អ្នកគប្បីផឹកក្នុងកម្រិតសមល្មម។
៧. ឆែកមើលសារធាតុសំខាន់ៗលើដបឬកំប៉ុង
ស្រាបៀរមានផ្ទុកនូវវីតាមីនចម្រុះ និង ជាតិរ៉ែ រួមទាំង វីតាមីន B ប៉ូតាស្យូម ផូស្វ័រ និង ស៊ីលីកុន ដែលវាល្អចំពោះសុខភាពទូទៅ។ ទោះយ៉ាងណា វាក៏ផ្អែកទៅលើប្រភេទស្រាបៀរផងដែរ។ គួរជ្រើសរើសស្រាបៀរដែលល្អ និង មកជាមួយសារធាតុសំខាន់ៗដូចបានរៀបរាប់មុននេះ។
៨. ផឹកទឹកលាយស្រាបៀរ
ជាតិអាកុលនៃស្រាអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ដូច្នេះអាចផឹកស្រាផង ហើយឆ្លៀតផឹកទឹកថែមតិចៗផងដើម្បីរក្សាជាតិទឹក។ វាក៏អាចជួយសម្រួលការប៉ះពាល់ដល់រាងកាយផងដែរ បើសិនករណីផឹកលើសកម្រិត។
៩. កុំប្រើស្រាជាការរំសាយអារម្មណ៍
ការផឹកស្រាច្រើនអាចប៉ះពាល់ទាំងខួរក្បាល និងរាងកាយ។ គួរកុំជ្រើសរើសស្រាជាការដោះស្រាយបញ្ហាស្ត្រេស ឬបំបាត់ភាពឯកាគ្រប់ពេល។
១០. ដឹងពីកម្រិតរបស់ខ្លួន
ត្រូវដឹងពីលទ្ធភាពដែលខ្លួនអាចផឹកទៅរួច មិនមែនចេះតែលើកដាច់ៗ ដាច់ឡូយ ដាច់គេសរសើរនោះទេ។ ជាពិសេស សម្រាប់អ្នកមានបញ្ហាសុខភាពប្រចាំកាយ គួរធ្វើការពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីកម្រិតផឹកដែលខ្លួនអាចទទួលយកបាន៕