កុំគិតថាមិនអី! អង្គុយធ្វើការមិនខ្ចីក្រោកនោម ត្រៀមយកប្រាក់ខែព្យាបាលគ្រឿងក្នុងឱ្យហើយទៅ
បច្ចុប្បន្ន អ្នកធ្វើការអង្គុយនៅក្នុងអូហ្វីសជាច្រើនបានកំពុងតែបង្កើតទម្លាប់អាក្រក់មួយចំនួនដែលផ្តល់ផលអាក្រក់ដល់រាងកាយទៅថ្ងៃក្រោយ។ ជាក់ស្តែង ការទប់នោមឬមិនទៅបន្ទប់ទឹកជាដើមចមមួយនៃការបំផ្លាញប្លោកនោម និង សុខភាពទូទៅ។
តាមធម្មតា តម្រងនោមដែលមានសុខភាពល្អអាចផ្ទុកទឹកនោមប្រមាណពី ៤០០ ទៅ ៥០០ មីលីលីត្រ ហើយវាពិតជាចាំបាច់ដែលត្រូវតែទៅបញ្ចេញចោលនៅពេលខួរក្បាលផ្តល់សញ្ញាភ្លាមៗ។ ចុះតើមានអ្វីកើតឡើង ប្រសិនបើទប់នោមរយៈពេលយូរ?។ ខាងក្រោមនេះជាផលអាក្រក់ដែលអ្នកគួរតែយល់ដឹង៖
១. ឆ្លងមេរោគផ្លូវទឹកនោម៖ ការទប់នោមរយៈពេលយូរអាចប្រឈមឆ្លងមេរោគតាមផ្លូវទឹកនោម ដោយហេតុបាក់តេរីនៅក្នុងតម្រងនោមនឹងកើនឡើងបង្កឱ្យកើតជាការឆ្លងមេរោគ។
២. ខូចមុខងារប្លោកនោម៖ ការទប់នោមជាប្រចាំអាចធ្វើឱ្យសាច់ដុំប្លោកនោមរីកហួសហេតុ កើតជាករណីបង្កជាទល់នោម ឬស្ទះទឹកនោម ដែលមិនអាចបង្ហូរចេញមកបាន។
៣.ខូចតម្រងនោម៖ ការមិនខ្វល់ពីការទៅបន្ទប់ទឹកអាចធ្វើទឹកនោមហូរចូលទៅតម្រងនោមវិញ ដែលជាករណីបំផ្លាញតម្រងនោមឬឆ្លងមេរោគតែម្តង។
តាមរយៈផលអាក្រក់ខាងលើ វាពិតជាចាំបាច់ដែលអ្នកគួរតែយកចិត្តទុកដាក់ទៅលើការនោមឱ្យបានទៀងទាត់។ បើតាម វេជ្ជបណ្ឌិត Nazia Bandukwala ឯកទេសខាងតម្រងនោមនៅប្រទេសអ៊ីតាលី អ្នកស្រីបានផ្តល់ដំបូន្មានឱ្យចូលបន្ទប់ទឹកបង្ហូរទឹកនោមចោលនៅរៀងរាល់ ៣ ម៉ោងម្តង ទោះឈឺឬមិនឈឺបត់ជើងក៏ដោយ។ ជាពិសេសត្រូវប្រាកដថា កុំទប់នោមរហូតដល់ឈឺខ្លាំង៕