តិចអត់ដឹង! ៥ យ៉ាងបង្ហាញច្បាស់ៗ អ្នកចូលចិត្តកោររោមនៅតំបន់ពិសេស គឺមានភាពទាក់ទាញខ្ពស់
ជាធម្មជាតិរបស់មនុស្ស ដែលនៅត្រង់តំបន់សម្ងាត់ឬលើប្រដាប់ភេទ បានអំណោយផលមកជាមួយរោម។ ថ្វីត្បិតជារោមនៅតំបន់លាក់បាំង ប៉ុន្តែមនុស្សមួយចំនួនហាក់មិនពេញចិត្តចំពោះវា ដោយរមែងតែធ្វើការកោរឬបកជារឿយៗ។ ពិតមែនទៅ ការកម្ចាត់រោមនេះមិនអត់ប្រយោជន៍នោះទេ វាផ្តល់ទាំងអនាម័យ និង សុខភាព ជាពិសេសធ្វើឱ្យសាមីខ្លួនមានអារម្មណ៍មានទំនុកចិត្ត ក៏ដូចជាភាពទាក់ទាញផងដែរ។
១. កាត់បន្ថយក្លិន៖ ការកោររោមនៅតំបន់ពិសេសអាចកាត់បន្ថយក្លិនបានមួយកម្រិត។ រោមជាភ្នាក់ងារនៃញើស និង បាក់តេរី ដែលបង្កើតជាក្លិនអាក្រក់។ ការកម្ចាត់រោមត្រង់តំបន់សម្ងាត់ អាចជួយរក្សាបាននូវការអនាម័យ និង រាល់បញ្ហាដូចដែលបានលើកឡើង។
២. ការពារការឆ្លងមេរោគ៖ ការកោររោមជាប្រចាំនៅតំបន់សម្ងាត់អាចកាត់បន្ថយការប្រឈមនឹងបាក់តេរី និង ផ្សិត។ វាជួយការពារការលូតលាស់បាក់តេរីដែលកើតឡើងដោយកម្តៅ និង សំណើម ដែលជាករណីបង្កទៅជា រមាស់ រលាក និង ឡើងផ្សិត។
៣. បង្កើនផាសុកភាព៖ ចំពោះអ្នកចូលចិត្តហាត់ប្រាណ ការកោររោមតំបន់ពិសេសនឹងផ្តល់ផាសុកភាពក្នុងការធ្វើចលនា និង ការងូតទឹកក្តៅ។ រោមតិចអាចកាត់បន្ថយការកកិតនឹងសម្លៀកបំពាក់ និយាយរួមវាងាយស្រួលក្នុងការធ្វើចលនាតែម្តង។
៤. អនាម័យនៅពេលមករដូវ៖ ចំពោះស្ត្រីការកោរឬបករោមតំបន់ពិសេស អាចជួយរក្សាអនាម័យនៅពេលមករដូវ។ វាងាយស្រួលក្នុងការសម្អាត និង ជៀសវាងឈាមប្រឡាក់ជាប់ទៅនឹងរោម ដែលបង្កជាក្លិនមិនល្អបាត់បង់ទំនុកចិត្ត។
៥. ស្និទ្ធស្នាលជាមួយដៃគូ៖ កាលណាគ្មានរោម ទោះមើលទៅមិនសូវសិចស៊ី ប៉ុន្តែសម្រាប់ដៃគូរួមភេទនឹងយល់ថា អ្នកជាមនុស្សមានអនាម័យខ្ពស់ ចេះគិតគូរពីខ្លួនប្រាណ ចេះខ្វាយខ្វល់ពីចំណុចសំខាន់ ដែលនេះជាចំណុចទាក់ទាញមួយទៀត ដែលគ្រប់គ្នាតែងមើលរំលង៕