ឈប់បានឈប់! អ្នកធ្វើការស្ត្រេសឈឺក្បាលចូលចិត្តលេបថ្នាំបាត់ឈឺចាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺ ធ្វើឱ្យស្ល-ា//ប់ភ្លាមៗ
បច្ចុប្បន្ន អ្នកឧស្សាហ៍ស្ត្រេសជាមួយការងារកើតអាការឈឺក្បាល តែងជ្រើសរើសការលេបថ្នាំបំបាត់ការឈឺចាប់ ដើម្បីទទួលបានប្រសិទ្ធភាពលឿន។ ដូចគ្រូពេទ្យតែងលើកឡើង ថ្នាំជាអាវុធមុខពីរ ខណៈប្រើត្រូវមួយ វានឹងប៉ះពាល់ទៅផ្នែកមួយទៀត។ ការប្រើថ្នាំញឹកញាប់ក៏ជាបញ្ហាចោទ ដែលជះផលអាក្រក់ចំពោះសុខភាព។ ជាក់ស្តែង ដូចជាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ បើប្រើយូរៗម្តងវាមិនជាថ្វី តែបើប្រើញឹកញាប់ក្លាយទៅជាទម្លាប់ វានឹងក្លាយជាអាវុធបំផ្លាញសុខភាព ជាពិសេស បំផ្លាញគ្រឿងក្នុង និង កើតជំងឺដែលអាចធ្វើឱ្យស្លាប់ភ្លាមៗ។
១. បំផ្លាញថ្លើម៖ ថ្នាំប៉ារ៉ាសេតាម៉ុលជាថ្នាំមួយក្នុងចំណោមបំបាត់អាការឈឺក្បាល។ កាលណាប្រើប្រាស់ច្រើនលើសកម្រិត វាអាចធ្វើឱ្យខូចថ្លើមធ្ងន់ធ្ងរ ជាពិសេសអ្នកកំពុងមានបញ្ហាថ្លើមស្រាប់។ វានឹងមានឱកាសប្រឈមខូចថ្លើមខ្ពស់ បើលេបថ្នាំនេះជាមួយភេសជ្ជៈជាតិអាកុល និង ថ្នាំផ្សេងទៀតដែលបំផ្លាញថ្លើមដូចគ្នា។
២. បំផ្លាញតម្រងនោម៖ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់រយៈពេលយូរ ឬ ញឹកញាប់ អាចបង្កជាករណីកើតជំងឺតម្រងនោមរុំារ៉ៃ ឬរបួសតម្រងនោមស្រួចស្រាវ។ វាអាចប្រឈមកាន់តែខ្ពស់សម្រាប់អ្នកកំពុងមានបញ្ហាតម្រងនោមស្រាប់ ឬអ្នកដែលប្រើថ្នាំបំបាត់ការឈឺចាប់លេខខ្ពស់រយៈពេលយូរ។
៣. ហានិភ័យជំងឺបេះដូង៖ ថ្នាំបំបាត់ការឈឺចាប់មួយចំនួនអាចពាក់ព័ន្ធនឹងការប្រឈមជំងឺបេះដូងដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និង លើសឈាមជាដើម។ ដែលសំខាន់ វាកើតឡើងសម្រាប់អ្នកចូលចិត្តប្រើថ្នាំលេខខ្ពស់ ឬ ប្រើញឹកញាប់រយៈពេលយូរ៕