កុមារប្រើឧបករណ៍អេឡិចត្រូនិកច្រើន ប្រឈមបញ្ហាធាត់លើសទម្ងន់
ការដាក់កម្រិតពេលវេលា និង ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកសម្រាប់កុមារគួរតែត្រូវរឹតបណ្តឹង ពីព្រោះតាមការសិក្សាជាច្រើន និង មតិយោបាលពីអ្នកជំនាញខាងសុខភាពបានឱ្យដឹងថា ការលេងឧបករណ៍អេឡិចត្រូនិកច្រើនអាចបង្កផលប៉ះពាល់ដល់កុមារធាត់លើសទម្ងន់ ។
បើយោងតាមលោកវេជ្ជបណ្ឌិតជំនាញខាងសុខភាពកុមារបានឱ្យដឹងថា កុមារនឹងធាត់ឡើងទម្ងន់ខ្លាំងប្រសិនបើពួកគេចំណាយពេលអង្គុយមុខទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ និង ថេប្លេតច្រើនម៉ោងក្នុងមួយថ្ងៃៗ ។
គេបានសិក្សាទៅលើទិន្នន័យកុមារកាលពី ២៥ ឆ្នាំមុន ដោយផ្តោតលើអត្រាឡើងទម្ងន់ក្នុងចំណោមកុមារ និង ក្មេងជំទង់ នៅក្នុងទ្វីបអឺរ៉ុប ។ ហើយបើយោងតាមការសិក្សាពីអង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៧ នេះក៏បានឱ្យដឹងដែរថា កុមារនៅក្នុងទ្វីបអឺរ៉ុប ១ នាក់ក្នុងចំណោម ៥ នាក់ កើតបញ្ហាលើសទម្ងន់ និង ធាត់ជ្រុល ។ លទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Acta Paediatrica ៕ សុផល (ប្រភព៖ Zeenews.com)