រលកវិទ្យុសកម្មពីទូរស័ព្ទ អាចធ្វើឱ្យស្រ្តីមានផ្ទៃពោះប្រឈមបញ្ហារលូតកូន
តាមការសិក្សាមួយបានបង្ហាញថា ផលប៉ះពាល់នឹងកាំរស្មីវិទ្យុសកម្មពីទូរស័ព្ទស្មាតហ្វូន ឧបករណ៍ប្ល៊ូធូស និង កុំព្យូទ័រយួរដៃមួយចំនួន អាចបង្កហានិភ័យដល់ស្ត្រីមានផ្ទៃពោះបណ្តាលឱ្យរលូតកូនបាន ។
បន្ថែមពីនេះវាក៏អាចបណ្តាលមកពីឧបករណ៍អេឡិចត្រូនិកមួយចំនួនផ្សេងទៀត ទាំងឧបករណ៍អគ្គិសនីមានខ្សែ និង អត់ខ្សែទាំងអស់ ពីព្រោះដោយសារតែរលកវិទ្យុសកម្មអ៊ីយ៉ូដដែលមានក្នុងរលកស៊ីញ៉ាល់បញ្ចេញពីឧបករណ៍ទាំងនេះ គឺពិតជាអាចជំរុញបង្កឱ្យជំងឺមហារីកាន់តែរីករាលដាលខ្លាំង និង ប៉ះពាល់ដល់សុខភាពមនុស្ស នេះបើយោងតាមលោកវេជ្ជបណ្ឌិត De-Kun Li អ្នកជំនាញខាងសុខភាពបន្តពូជ និង អេពីដេមីសាស្ត្រ នៅវិទ្យាស្ថាន Kaiser Permanente សហរដ្ឋអាមេរិក ។
លទ្ធផលនៃការស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Scientific Reports ដោយគេបានសិក្សាទៅលើស្ត្រីមានផ្ទៃពោះចំនួន ៩១៣ នាក់ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដោយតាមដានរលកវិទ្យុសកម្មម៉ាញ៉េទិចនៅជុំវិញខ្លួនក្នុងរយៈពេល ២៤ ម៉ោង ៕ សុផល (ប្រភព៖ Zeenews.com)