លេបថ្នាំវីតាមីនច្រើនបង្កផលប៉ះពាល់ដល់សុខភាព និង ឈឺក្រពះ
យោងតាមអ្នកជំនាញបានឱ្យដឹងថា ការលេបថ្នាំគ្រាប់វីតាមីនច្រើនអាចប៉ះពាល់ និង បង្កឱ្យមានបញ្ហាជំងឺក្រពះ ព្រោះវាបានធ្វើឱ្យកើនឡើងនូវសារធាតុអាស៊ីតច្រើន នៅពេលថ្នាំទាំងនោះជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហារ ។
ការលេបគ្រាប់ថ្នាំវីតាមីនបន្ថែមក្នុងគោលបំណងមួយចំនួនដូចជា ចង់បង្កើនថាមពល សម្រកទម្ងន់ បន្ថយភាពតានតឹង បន្ថយស្នាមជ្រីវជ្រួញ ជាដើមនោះ គឺអាចបង្កផលប៉ះពាល់ផ្សេងៗមិនខាន ។ ហើយបើយោងតាមគេហទំព័រ express.co.uk បានឱ្យដឹងថាថ្នាំគ្រាប់វីតាមីនភាគច្រើនអាចបណ្តាលឱ្យមានការក្រហាយទ្រូងចំពោះមនុស្សមួយចំនួនដែលបានប្រើ ។
លោកវេជ្ជបណ្ឌិត David Katz បានឱ្យដឹងថាថ្នាំគ្រាប់វីតាមីន អាចធ្វើឱ្យបំពង់អាហាររលាក និង កើតមានសារធាតុអាស៊ីតកាន់តែច្រើននៅក្នុងក្រពះ ។ គាត់បានកត់សម្គាល់ពីបញ្ហាចុកចុងដង្ហើម និង ក្រហាយក្នុងពោះ ក៏អាចបណ្តាលមកពីទំហំគ្រាប់ថ្នាំ និង ការប្តូរម៉ាកថ្នាំជាញឹកញាប់ផងដែរ ។ ដូច្នេះបើអ្នកសង្កេតឃើញកើតមានបញ្ហានេះ អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ឬបឈ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ៕ សុផល (ប្រភព៖ Zeenews.com)