ចម្លែកម៉្លេះ! ត្រីមួយក្បាលត្រូវគេថតបានមានមុខដូចឆ្មា កំពុងផ្អើលចែកចាយពេញបណ្ដាញសង្គម
ថ្មីៗនេះ មានការចែកចាយវីដេអូមួយពាសពេញបណ្ដាញសង្គម មិនថាតែហ្វេសប៊ុក ឬ X នោះទេ ដោយវីដេអូនោះជាការថតជាប់សត្វត្រីមួយក្បាលដែលមានមុខចម្លែកខុសពីត្រីទូទៅធម្មតា។
តាមព័ត៌មានបានឱ្យដឹងថា ឃ្លីបវីដេអូនោះដែរត្រូវបានថតដោយពលរដ្ឋរស់នៅក្រុង Gerona ប្រទេសអេស្ប៉ាញ។ ក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញសត្វត្រីពណ៌លឿងមួយក្បាលកំពុងហែលទឹកលេងទៅតាមធម្មជាតិរបស់ត្រី ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនជាច្រើនចាប់ភ្លឹកខ្លាំងនោះ គឺមុខរបស់ត្រីមួយក្បាលនោះមានសភាពដូចជាមុខសត្វឆ្មាខ្លាំង។
ដោយឃើញមុខវាដូចឆ្មាខ្លាំងពេក ក្នុងវីដេអូនោះដែរក៏មានឮអ្នកស្រែកតាមសំឡេងឆ្មា ម៉េវម៉េវ នៅពេលដែលត្រីហែលមកជិត។
វីដេអូខ្លីមួយនេះដែរ ទទួលបានការចាប់អារម្មណ៏ខ្លាំងមែនទែនក្រោយបង្ហោះលើបណ្ដាញសង្គមរហូតមានអ្នកចែកចាយបន្តព្រោងព្រាត៕ ទស្សនាវីដេអូទីនេះ
ប្រភព៖ Kenh14