អស្ចារ្យណាស់! កម្ពុជាទទួលបានពានរង្វាន់ឈុតតំណាងជាតិល្អផ្ដាច់គេ ៣ លើកមកហើយ ក្នុងកម្មវិធី Miss Planet International
បន្ទាប់ពីការប្រកួតកម្មវិធី Miss Planet International 2023 នៅប្រទេសកម្ពុជា យ៉ាងស្វិតស្វាញ ទីបំផុតនៅរាត្រីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើ Miss Planet Thailand គឺនាង Min Worawalan ខណៈលំដាប់រងទី ១ បានទៅលើប្រទេស ប្រេស៊ីស និង លំដាប់រងទី ២ បានទៅលើប្រទេស វៀតណាម។
ទន្ទឹមនឹងនោះ អ្នកគាំទ្រកម្មវិធីមួយនេះ ក៏ចូលរួមអបអរដល់បវរកញ្ញាកម្ពុជាយើងដែលទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យ គឺ Best National Costumes ៣ ដងមកហើយសម្រាប់កម្មវិធី Miss Planet International ៖
១. កញ្ញា រីចំណាន កល្យាន ពានរង្វាន់ Best National Costumes ឆ្នាំ ២០១៩
២. កញ្ញា ពក ស្រីលក្ខ័ ពានរង្វាន់ Best National Costumes ឆ្នាំ ២០២២
៣. កញ្ញា ដាំ សុភក្ត្រ័ស៊ីនឌី ពានរង្វាន់ Best National Costumes ឆ្នាំ ២០២៣