នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកចំណេះដឹងអំពីអត្ថប្រយោជន៍ដែលសមាជិកប្រើប្រាស់ប័ណ្ណ ប.ស.ស ជាបុគ្គលិកនឹងទទួលបាន នៅពេលជួបគ្រោះថ្នាក់ការងារផ្សេងៗដោយយថាហេតុ។
បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យបានដឹងថា ករណីលោកអ្នកបានចុះឈ្មោះក្នុងបញ្ជីសមាជិកបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារដែលមានអត្ថប្រយោជន៏ដូចខាងក្រោម៖
១. ទទួលបានសេវាសង្គ្រោះបន្ទាន់ សេវាព្យាបាល និង ថែទាំ ប្រាក់ឧបត្ថម្ភដល់អ្នក និង អ្នកថែទាំ
២. ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃពេលសម្រាកព្យាបាល ដោយសារគ្រោះថ្នាក់មិនអាចទៅធ្វើការបាន
៣. ទទួលបានសេវាស្តារនីតិសម្បទា
៤. គ្រួសារអ្នកនឹងទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនបើអ្នកមានគ្រោះថ្នាក់ដល់ជីវិត
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕
ប្រភព ៖ បេឡាជាតិសន្តិសុខសង្គម