(វីដេអូ) យូរៗបង្ហាញមុខម្តង! អ្នកម្តាយកូន ២ Jeon Ji Hyun ជះសម្រស់ខ្លាំង ផ្អើលអស់អ្នកគាំទ្រនៅផ្សារទំនើប!
សម្រាប់តួឯកស្រីកូរ៉េដ៏ល្បីក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» គឺតារាសម្ដែងស្រី Jeon Ji Hyun ថ្មីៗនេះ នាងបានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍របស់ប្រេនម៉ាកល្បីមួយនៅឯផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងហុងកុង ប្រទេសចិន។
ជាមួយគ្នានោះ វត្តមានរបស់តារាស្រីរូបនេះ ពិតជាធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរយ៉ាងខ្លាំង បើទោះបីជាពេលនោះនាងបានស្លៀកនូវឈុតរ៉ូបពណ៌ស្វាយបែបសាមញ្ញ និង តុបតែងមុខបែបធម្មជាតិក៏ដោយ ក៏នាងនៅតែទាក់ទាញរូបសម្រស់ឱ្យស្រស់ស្អាតដដែលនៅក្នុងវ័យ ៤២ ឆ្នាំ។
អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែកត់សម្គាល់ខ្លាំងទៀតនោះ គឺរូបថត Jeon Ji Hyun ដែលគេបានយកបង្ហោះនៅបណ្តាញសង្គមក្នុងប្រទេសចិន និង ប្រទេសកូរ៉េ បានធ្វើឱ្យមានការកក្រើកលើពិភពអនឡាញជាខ្លាំង ដោយអ្នកនិយមលេងក្នុងបណ្តាញសង្គមបានចែកចាយយ៉ាងទូលំទូលាយកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។
នៅក្នុងរូបថតសន្លឹករបស់អ្នកម្ដាយកូន ២ រូបនេះ ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ដោយសារតែនាងមានស្បែកភ្លឺម៉ដ្ឋរលោងស្អាត ស្រស់ដូចផ្កាត្រូវទឹកសន្សឹម មើលជ្រុងណាក៏លេចធ្លោក្នុងចិត្តទស្សនិកជនមិនរលត់ឡើយ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!