Donald Trump ជាប់ឆ្នោតអាណត្តិនេះ ល្បីដោយទាំងកូនប្រុសពៅទើបពេញកំលោះ មុខសង្ហាដូចតារា រីឯកម្ពស់វិញដល់ទៅ ២ ម៉ែត្រ
ក្រោយពីការបោះឆ្នោតយ៉ាងក្តៅគគុកក្នុងសហរដ្ឋអាមេរិកថ្មីៗនេះ លោក Donald Trump ក៏បានត្រឡប់មកកាន់តំណែងប្រធានាធិបតីវិញម្តងទៀត ក្រោមការអបអរសាទរពីសំណាក់អ្នកស្រឡាញ់ចូលចិត្តជាច្រើន។
យ៉ាងណាមិញ ក្នុងការវិលត្រឡប់លើកនេះ មហាជនក៏កាន់តែចាប់អារម្មណ៍ទៅលើកូនប្រុសពៅសំណព្វចិត្តរបស់លោក Donald Trump ជាមួយនឹងភរិយាទី ៣ ដែលមានឈ្មោះថា Barron Trump ដែលកំលោះរូបនេះតែងតែអបដំណើរឪពុកក្នុងយុទ្ធនាការបោះឆ្នោតកន្លងមក។
នៅក្នុងឆ្នាំនេះ Barron Trump មានអាយុ ១៨ ឆ្នាំហើយ ដែលគេក៏បានធ្វើការបោះឆ្នោតជាដំបូងផងដែរ ហើយអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅលើកំលោះរូបនេះនោះ គឺក្រៅពីមានសម្រស់ស្រស់សង្ហាហើយ ថែមទាំងមានកម្ពស់ដ៏លេចធ្លោរហូតដល់ ២.០៦ ម៉ែត្រទៀតផង ដែលជាកម្ពស់ខ្ពស់មិនធម្មតានោះទេ។
លើសពីនេះ គេសង្កេតឃើញថា Donald Trump ពិតជាស្រឡាញ់កូនប្រុសពៅរូបនេះណាស់ លោកតែងតែលើកសរសើរពីកំលោះរូបនេះរហូតថាជាមនុស្សឆ្លាតពូកែ ដោយគេគឺជាអ្នកណែនាំឱ្យលោកឱ្យធ្វើ Content ថ្មីៗនៅលើបណ្តាញសង្គមដែលទាក់ទាញចំណាប់អារម្មណ៍របស់មហាជនបានយ៉ាងច្រើន៕