(វីដេអូ) អតីតភរិយា យឿន ពិសី ក្ដុកក្ដួលអួលដើម-ក ពេលឃើញទង្វើប្រពន្ធក្រោយ មើលថែកូនប្រុសនាងដូចសាច់ឈាមបង្កើត
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ៨ ខែហើយ ដែលម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានប្រកាសចែកផ្លូវជាមួយអតីតភរិយា និង បានសាងចំណងស្នេហ៍ថ្មីជាមួយនឹងភរិយាក្រោយ។ ក្នុងនោះដែរ កូនប្រុសស្រី ដែលជាឈាមបង្កើតរបស់លោក និង អតីតភរិយា លោក យឿន ពិសី នៅតែបន្តផ្ដល់អាហារកិច្ចដល់ពួកគេដដែល។
ជាក់ស្តែងបច្ចុប្បន្ន អតីតភរិយាលោក យឿន ពិសី គឺអ្នកនាង រ៉ាដា ក៏មានគូស្នេហ៍ថ្មីដូចគ្នាដែរ ខណៈកូនប្រុសច្បងរបស់អ្នកទាំង ២ កំពុងរស់នៅក្នុងការមើលថែនៅខាងឪពុក។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនក៏បានចាប់អារម្មណ៍ពីទំនាក់ទំនងរបស់អតីតភរិយា និង ភរិយា បច្ចុប្បន្នរបស់លោក យឿន ពិសី គឺ អ្នកនាង លីដា មើលទៅមានទំនាក់ទំនងល្អ ចេះគោរពគ្នាទៅវិញទៅមក ដោយជារឿយៗអ្នកទាំង ២ តែងលេងវីដេអូឆ្លងឆ្លើយគ្នាតាម Tik Tok ទៀតផង។
លើសពីនោះ គេក៏បានឃើញអតីតភរិយាលោក យឿន ពិសី គឺអ្នកនាង រ៉ាដា បង្ហាញការសប្បាយចិត្ត ក្រោយកូនប្រុសច្បងរបស់អ្នកនាង ទទួលបានការមើលថែពីភរិយាក្រោយរបស់លោក យឿន ពិសី ដូចសាច់ឈាមបង្កើត៕