បើមាន ៤ ចំណុចនេះ ធានាជីវិតអ្នកនឹងមានសុភមង្គល មានភាពជោគជ័យ ទំនាក់ទំនងល្អ ស្រស់ដូចផ្ការីកគ្រប់រដូវ
មនុស្សយើងនាពេលបច្ចុប្បន្នមិនសូវបានយកចិត្តទុកដាក់ចំពោះខ្លួនឯង ឬ ចាប់អារម្មណ៍ចំពោះទង្វើប្រចាំថ្ងៃរបស់ខ្លួនឡើយ ពេលខ្លះទង្វើដដែលៗទាំងនោះក៏បានបញ្ជាក់ដែលថាជីវិតរបស់យើងស្ថិតក្នុងដំណើរការមិសូវល្អ ជាពិសេសមនុស្សមួយចំនួនអាចនឹងមើលរំលងនូវចំណុចទាំង ៤ នេះទៀត ទាំងដែលការពិតចំណុចទាំងនេះពិតជាសំខាន់ណាស់សម្រាប់ការរស់នៅ។
១. ស្រឡាញ់ខ្លួនឯង
សេចក្ដីស្រឡាញ់ណាក៏ដោយសុទ្ធតែសំខាន់ទាំងអស់ តែក្ដីស្រឡាញ់សម្រាប់ខ្លួនឯងផ្ទាល់មានមនុស្សតិចណាស់ដែលអាចផ្ដល់ឱ្យខ្លួនឯងបាន ជាពិសេសបើយើងមានក្ដីស្រឡាញ់សម្រាប់ខ្លួនឯង គឺជាថាមពលមួយដែលធ្វើឱ្យយើងមានចិត្តគិនំតដ៏រឹងមាំ ហើយការស្រឡាញ់ខ្លួនឯងជាក្ដីស្រឡាញ់ដែលនឹងនៅជាមួយយើងជារៀងរហូត មិនថាអ្នកណាបោះបង់យើង ឬ ចាកចេញពីយើងនោះទេ បើយើងមានក្ដីស្រឡាញ់ចំពោះខ្លួនឯង យើងនឹងហ៊ានប្រឈមមុខនូវរាល់បញ្ហា និង មិនអាចបោះបង់ខ្លួនឯងបានឡើយ។
២. គោលដៅជីវិត
ចំពោះគោលដៅជីវិតពិតជាសំខាន់សម្រាប់មនុស្សគ្រប់ៗគ្នា ប្រសិនបើយើងមានគោលដៅជីវិតច្បាស់លាស់ ព្រមជាមួយនឹងយុទ្ធសាស្ត្រដើម្បីយកឈ្នះគោលដៅនោះ ឬ ធ្វើវាឱ្យសម្រេច ក៏អាចបញ្ជាក់បានដូចគ្នាថា យើងពិតជាស្រឡាញ់ខ្លួនឯង និង ដឹងពីគុណតម្លៃនៃជីវិតដោយខិតខំប្រឹងប្រែងធ្វើឱ្យគោលដៅនោះដល់ទីជោគជ័យ លើសពីនេះគោលដៅជីវិតជាកត្តាដែលជំរុញឱ្យយើងមានវិន័យក្នុងការរស់នៅ និង ប្រើជីវិតប្រកបដោយគុណភាព។
៣. ការបង្កើតទំនាក់ទំនង
ការរស់នៅរាល់ថ្ងៃក៏ត្រូវពឹងផ្អែកទៅលើការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដែរ ជាពិសេសការបង្កើតទំនាក់ទនងល្អៗជាមួយមនុស្សជុំវិញខ្លួនយើងនូវគ្រប់ទិដ្ឋភាពទាំងអស់ មិនថាគ្រួសារ មិត្តភក្តិ មិត្តរួមការងារ ឬ គូស្នេហ៍នោះទេ វាជារឿងសំខាន់មួយ ហើយក៏ធ្វើឱ្យអ្នកនឹងមុនស្សជុំវិញខ្លួនកាន់តែមានសម្ព័ន្ធភាពល្អ និង មានភាពយោគយល់ពីគ្នាទៅវិញទៅមកថែមទៀត។
៤. ការគ្រប់គ្រង់ហិរញ្ញវត្ថុ
សម័យនេះការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានស្ថិរភាពជារឿងមួយដែលសំខាន់ និង ចាំបាច់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចនេះការបង្កើតស្ថិរភាពខាងហិរញ្ញវត្ថុក៏ជារឿងចាំបាច់ ដោយយើងគួរផ្ដើមឡើងពីការបង្កើតប្រាក់ចំណូល ហើយមានការគ្រប់គ្រងវាឱ្យមានភាពច្បាស់លាស់ដោយមានបញ្ជី ឬ កត់ត្រាទុករាល់ការចែយវាយប្រចាំថ្ងៃ មួយទៀតដែលមនុស្សយើងឥលូវតែងប្រើប្រាស់នោះគឺការវិនិយោគសម្រាប់បង្កើនបន្ថែមពីលើប្រាក់ចំណូលប្រចាំថ្ងៃ ឬ ប្រចាំខែ ជាវិធីមួយជួយឱ្យការគ្រប់គ្រង់ហិរញ្ញវត្ថុរបស់អ្នកកាន់តែមានស្ថិរភាពផងដែរ៕