ហុងស៊ុយ គឺជាផ្នែកមួយជួយវែកផ្លូវឱ្យអ្នករកស៊ី ឬអ្នកធ្វើការ ដើរទៅមុខប្រកបដោយកម្លាំងជំនឿចិត្ត ភាពជឿជាក់ និង ស្វាហាប់កាន់តែខ្លាំងជាងមុន ព្រោះមិនថាពីបុរាណមក ឬមកដល់សម័យបច្ចុប្បន្ននោះទេ ចាស់ៗភាគច្រើនមុនធ្វើការងាររកស៊ី សង់ផ្ទះ បើកហាង ទិញលក់របរធំៗ ឬទុកដាក់រៀបមង្គលការកូនចៅជាដើម តែងរកពេលាល្អ ពេលាមង្គល ដើម្បីទទួលបានលាភជ័យជាដើម។
ជាក់ស្ដែងមកដល់សម័យបច្ចុប្បន្ន វិទ្យាសាស្រ្តកាន់តែជឿនលឿន ការគុណគូរថ្ងៃខែឆ្នាំ និង ពេលវេលាល្អ ក៏កាន់តែទំនើប ដោយបច្ចុប្បន្នគេឃើញមានការជឿជាក់លើ ហុងស៊ុយ បែបវិទ្យាសាស្រ្តកាន់តែច្រើន។ ជាក់ស្ដែងអ្នកគ្រូ ឡុង ណាលី ដែលគេស្គាល់ជាគ្រូហុងស៊ុយដ៏ល្បីមួយរូបនៅកម្ពុជា ថ្មីៗនេះបានចែករំលែកចំណេះដឹងពីហុងស៊ុយ សម្រាប់ខែវិច្ឆិកានេះ ចំពោះអ្នកដែលចង់ចាប់យកលាភជ័យសម្រាប់ខ្លួនឯង និង គ្រួសារ តាមរយៈវិធីងាយៗ។
តាមរយៈហ្វេសប៊ុកផេក Master Naly Fengshui របស់អ្នកគ្រូ ណាលី បានចែករំលែកយ៉ាងខ្លីថា ៖ «ដើម្បីចាប់យកលាភនៅក្នុងខែវិច្ឆិកានេះ យើងអាចយក ភ្លើងញាក់ពណ៌លឿងដាក់នៅទិសខាងជើងឆៀងខាងកើតបាន ដោយរើសថ្ងៃល្អនិងម៉ោងល្អ»៕