អបអរ! សារ៉ាយ សក្ខណា សម្រាលទាយាទទី ៣ នៅស្រុកខ្មែរ មិនបានទៅសម្រាលនៅអាមេរិកទេ
បន្ទាប់ពីរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ទីបំផុត តារាសម្ដែងស្រី សារ៉ាយ សក្ខណា និង ស្វាមី បានឃើញមុខទាយាទទី ៣ ហើយ ពោលគឺអ្នកនាងបានសម្រាលកូនដោយសុវត្ថិភាពហើយនៅមន្ទីរពេទ្យឯកជនមួយក្នុងប្រទេសកម្ពុជាយើង ជាកូនប្រុស នៅល្ងាចថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
បើតាមគណនីហ្វេសប៊ុករបស់តារាប្រុស ជា សុវណ្ណនរាហ៍ បានបង្ហោះរូបភាព និង សារអបអរសាទរដល់អ្នកនាង សារ៉ាយ សក្ខណា ដែលបានសម្រាលកូនប្រុសប្រកបដោយសុវត្ថិភាពទាំងម៉ាក់ និង កូន។ ដោយឡែកអ្វីដែលមហាជនចាប់អារម្មណ៍ សារ៉ាយ សក្ខណា បានសម្រាលកូននៅស្រុកខ្មែរយើង មិនបានទៅសម្រាលនៅសហរដ្ឋអាមេរិកឡើយ។
យ៉ាងណាមិញ ងាកមកលោក ជា សុវណ្ណនរាហ៍ វិញ បានរៀបរាប់ឱ្យដឹងថា ៖ «អបអរសាទរអ្នកនាង Saray Sakana ប្រសូតបានកូននាគទី 3 ដោយសុវត្ថិភាព 01,11,2024 សំខាន់ចង់កើតថ្ងៃ 1 ខែ 11 ម៉ោង 11 រាំទល់តែកើតបានដូចចិត្ត»។
ទន្ទឹមនឹងនោះ មហាជន ក៏ដូចជាមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើន បានបង្ហោះបញ្ចេញមតិចូលរួមអបអរសាទរដល់អ្នកនាង និង ស្វាមី ដែលទើបតែទទួលបានសមាជិកថ្មីទាយាទទី ៣ យ៉ាងគួរឱ្យក្នាញ់ផងដែរ៕