កំលោះសង្ហា ២ រូបនេះ ត្រូវគេសង្ស័យជាអ្នកតាមញ៉ែ Best ក្រោយប្រកាសបែកពី Tong Tong
គិតមកទល់ពេលនេះ អស់រយៈពេល ២ ខែហើយ ដែលតារាសម្ដែងប្រុស Tong Tong និង ស្រីស្រស់ Best Kamsing បានប្រកាសចែកផ្លូវគ្នាដើររៀងខ្លួន។ ទន្ទឹមនឹងការបែកគ្នានេះ គេក៏សង្កេតឃើញថា តារាស្រីប្រុសទាំងពីរ នៅពុំទាន់រកឃើញអ្នកស្អំបេះដូងថ្មីឡើយ ដោយម្នាក់ៗកំពុងតែផ្តោតលើការងារជាសំខាន់។
យ៉ាងណាមិញ ងាកទៅមើលស្រីស្រស់ Best វិញ ទោះបីមិនទាន់រកឃើញអ្នកមើលថែបេះដូងថ្មីក៏ពិតមែន តែថ្មីៗនេះ នាងស្រាប់តែបង្ហើបថា មានតារាប្រុសល្បីម្នាក់ក្នុងរង្វង់សិល្បៈថៃតាមញ៉ែ និង ចង់ទាក់ទងនាង។ យ៉ាងណា ដ្បិតបង្ហើបថាមានតារាល្បីទាក់ទង តែស្រីស្រស់រូបនេះមិនព្រមប្រាប់ថាជាតារារូបណាឡើយ គឺទុកឱ្យអ្នកគាំទ្រទាយដោយខ្លួនឯង។
ដោយឡែក ងាកមកមើលមហាជន ក្រោយពី Best បង្ហើបថាមានតារាប្រុសក្នុងរង្វង់សិល្បថៃតាមញ៉ែភ្លាម ម្នាក់ៗបានធ្វើការទស្សន៍ទាយព្រោងព្រាត ដោយក្នុងចំណោមការទាយនោះ មានតារាប្រុស ២ ដួងដែលមហាជនសង្ស័យខ្លាំង នោះគឺ អ្នកកំលោះ Saint Suppapong និង កំលោះ Bible Sumettikul។ យ៉ាងណាមិញ នេះគ្រាន់តែជាការយល់ឃើញ និង សង្ស័យពីមហាជនប៉ុណ្ណោះ សម្រាប់រឿងរ៉ាវពិតមានតែរង់ចាំស្តាប់ការទម្លាយពីសាមីខ្លួនផ្ទាល់៕