រកផ្លូវវាង! ៤ ថ្ងៃទៀត មុខព្រះបរមរាជវាំង មានរៀបចំប្រារព្ធព្រះរាជពិធីធំ ចាប់ពីម៉ោង ៨ ព្រឹក សូមបងប្អូនពង្វាងចរាចរណ៍ដោយអនុគ្រោះ
នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី ២៨ ទី ២៩ និង ទី ៣០ ខែតុលា ឆ្នាំ ២០២៤ នៅព្រះបរមរាជវាំង និង សួនចន្ទឆាយ៉ា ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៨:០០ នាទី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីមិទ្ទិញមហាជន នៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង។
ដូច្នេះដើម្បីឱ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ជុំវិញទីតាំងប្រារព្ធព្រះរាជពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖