ត្រឹម ១០ឆ្នាំសោះ! សម្រស់ Angela Baby ដូរខ្លាំងដល់ម្លឹង ធ្វើឱ្យអ្នកគាំទ្រប្រកែកលែងបាន
ដូចដែលធ្លាប់បានចុះផ្សាយពីមុន តារាសម្ដែងស្រីចិន Angela Baby បានបង្ហាញខ្លួនចូលប្រឡូកក្នុងសិល្បៈដំបូងក្នុងនាមជាតារាបង្ហាញម៉ូដ បន្ទាប់ពីនោះមក នាងក៏បានងាកមកចាប់អាជីពសម្តែងក្នុងវិស័យសិល្បៈវិញ ហើយត្រូវបានអ្នកគាំទ្រ ក៏ដូចជាក្រុមហ៊ុនម៉ាកល្បីៗជាច្រើនពេញចិត្តនឹងសមត្ថភាពប៉ិនប្រសប់ ក៏ដូចជាសម្រស់មុខមាត់ទាក់ទាញរបស់នាងផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានមានវត្តមានក្នុងបទសម្ភាសមួយជាមួយនឹងសារព័ត៌មាន «Beijing News» ដោយនាងបានលើកយកប្រធានបទពីមតិសាធារណៈចោទសួរនាងថា សម្រស់របស់នាងធ្លាប់ឆ្លងកាត់មុខកាំបិតមែនទេ? តារាស្រីរូបនេះ ក៏បានលើកឡើងថា អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនតែងទាយពីមុខមាត់របស់នាង ប៉ុន្តែរយៈពេល ១០ឆ្នាំមកនេះ នាងគិតថាគឺជារឿងគួរឱ្យអស់សំណើចនៅពេលនេះ។
ជាមួយគ្នានោះ តារាស្រីរូបនេះ បានបង្ហាញចេញពីរូបភាពរយៈពេល ១០ឆ្នាំកន្លងមកនេះ ត្រឹមមួយប៉ប្រិចភ្នែក បើធៀបនឹងសម្រស់ Angela Baby ពីមុន។ មុខមាត់វ័យក្មេងបានរសាត់បាត់ទៅតាមពេលវេលា ជំនួសមកវិញនូវភាពចាស់ទុំ ពេញដោយភាពទាក់ទាញ សក្តិសមជាស្រ្តីដែលមានភាពចាស់ទុំទាំងចិត្តគំនិត និង រូបសម្រស់ ប៉ុន្តែនាងនៅតែរក្សាបាននូវភាពស្រស់ស្អាតដូចមុន។
ក្រៅពីសម្រស់របស់នាង ក្នុងវិស័យសិល្បៈដែលមានការប្រែប្រួលលឿននោះ Angela Baby នៅតែបន្តសកម្ម និងកេរ្តិ៍ឈ្មោះខ្លាំងដដែលជាច្រើនឆ្នាំមកនេះតែម្នាក់ឯង និងមានអ្នកគាំទ្រច្រើនរាប់មិនអស់។ អាចនិយាយបានថាបើប្រៀបធៀបរយៈពេល ១០ឆ្នាំមកនេះ សម្រស់របស់នាង មិនអាចធ្វើឱ្យអ្នកគាំទ្រប្រកែកបាននោះទេ៕