អូនប្រែហើយ! Nesty ពីតូចជាក្មេងប្រុសធំឡើងក្លាយជានារី សម្រស់ស្អាតដូចស្រីពិតតាំងពីក្បាលដល់ចុងជើង
មហាជននិយមតាមដានព័ត៌មានសិល្បៈប្រទេសថៃកាលពីប៉ុន្មានឆ្នាំ ច្បាស់ជាស្គាល់ច្បាស់មកហើយនូវ Nesty កុមារាមួយរូប ដែលជាអ្នកជំនាញផាត់មុខ ដោយកាលនោះគេចាំបានថា ក្មេងប្រុសម្នាក់នេះ មានវ័យទើប ១២ ឆ្នាំ តែមានឱកាសផាត់មុខឱ្យតារាល្បីៗ និង អាចសន្សំលុយដើម្បីសាងសង់ផ្ទះសម្រាប់គ្រួសាររស់នៅសុខស្រួល នៅអាយុ ១២ ឆ្នាំទៀតផង។
មកដល់ឆ្នាំ ២០២៤ នេះ ក្មេងប្រុស Nesty បានប្រែក្លាយទៅជាតារាភេទទី ៣ យ៉ាងស្រស់សោភាក្នុងវ័យ ១៧ ឆ្នាំ ហើយ ដោយកន្លងមក Nesty បានទៅវះកាត់កែសម្ផស្ស និង វះកាត់បន្ថែមដើមទ្រូងយ៉ាងមូលក្លំដូចនារីទៀតផង។
ម្យ៉ាងវិញទៀត ក្រោយវះកាត់ដើមទ្រូងហើយ កាលពីអំឡុងឆ្នាំ ២០២២ Nesty ក៏បានចូលរួមប្រកួតកម្មវិធីបវរកញ្ញាភេទទី ៣ ខេត្តសុផាន់បុរី ប៉ុន្តែគួរឱ្យសោកស្តាយនាងមិនបានទទួលជ័យជម្នះនោះទេ។
យ៉ាងណាមិញ មកដល់ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ អ្នកផាត់មុខល្បីឈ្មោះភេទទី ៣ Nesty បានធ្វើការវះកាត់ខ្ទង់ច្រមុះជាថ្មីម្តងទៀត កាន់តែធ្វើឱ្យសម្រស់របស់នាងប្លែងជាងមុន និង ស្រស់ស្អាតជាងមុនទៅទៀត។ ក្នុងនោះ បើសិនជាយករូបថតនាងកាលពីអាយុ ១២ និង អាយុ ១៧ គឺខុសគ្នាឆ្ងាយសឹងតែ ១០០ ភាគរយ ទៅហើយ៕