(វីដេអូ) ៣ នាក់នេះ បច្ចេកទេសដើរអ៊េមខ្លាំង តែមិនទាន់ដឹងអ្នកណាអាចគ្រងមកុដទេ ចាំអ៊ុតសមត្ថភាព និង ចំណេះដឹងពេលប្រកួត
មកដល់ពេលនេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia បាន និង កំពុងបើកដំណើរការប្រកួតប្រជែងជាផ្លូវការ ដែលមហាជនកំពុងរង់ចាំមើលថាបេក្ខភាពរូបណាដែលអាចដណ្ដើមយកជ័យលាភីគ្រងមកុដ Miss Grand Cambodia ប្រចាំឆ្នាំ ២០២៣ នាពេលខាងមុខបាន។
ស្របពេលកំពុងដំណើរការហ្វឹកហាត់ប្រកួតប្រជែងនេះដែរ គេសង្កេតឃើញមានបេក្ខនារីចំនួន ៣ រូប កំពុងទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីមហាជន បន្ទាប់ពីសម្លឹងឃើញសមត្ថភាព រូបសម្រស់ដ៏លេចធ្លោ និង បច្ចេកទេសនៃដើររបស់ពួកគេ ដោយបានរំពឹងខ្ពស់ថានឹងអាចក្លាយជាម្ចាស់ជ័យលាភីគ្រងកមុដប្រចាំឆ្នាំនេះ។ បេក្ខភាពទាំង ៣ រូបដ៏លេចធ្លោក្នុងចិត្តមហាជននោះមាន បេក្ខភាពតំណាងខេត្តក្រចេះ កញ្ញា កុយ អេនណា, បេក្ខភាពតំណាងរាជធានីភ្នំពេញ កញ្ញា ភឹម ស្រីនោ និង បេក្ខភាពតំណាងខេត្តប៉ៃលិន កញ្ញា អិន លក្ខិណា។
យ៉ាងណាមិញ ចំពោះបេក្ខភាពទាំង ៣ រូបនេះ មហាជនអ្នកគាំទ្រក៏ពុំទាន់អាចរំពឹងប្រាកដក្នុងចិត្តចំពោះអ្នកណាម្នាក់ថាអាចគ្រងមកុដនៅឡើយទេ ដោយនៅចាំមើលការបង្ហាញសមត្ថភាព ចំណេះដឹងបន្ថែមទៀត នៅលើឆាកប្រកួតជាផ្លូវការខាងមុខនេះផងដែរ៕