តើអ្វីដែលបណ្តាលឱ្យតារាៗរំភើបចិត្តនៅពេលចាប់កាន់ស្មាតហ្វូនស៊េរីថ្មី OPPO Reno10 Series 5G ?
ពីមួយជំនាន់ទៅមួយជំនាន់ OPPO តែងតែរិះរក និងបង្កើតនូវបទពិសោធថតរូបថ្មីៗនៅលើ Reno Series របស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដោយមិនឱ្យខកចិត្តសោះឡើយ។ ហេតុនេះទើបធ្វើឱ្យស្មាតហ្វូន OPPO Reno Series គ្រប់ជំនាន់មានភាពល្បីរន្ទឺខ្លាំង ជាពិសេសនោះគឺស្មាតហ្វូនម៉ូដែលថ្មីដែល OPPO គ្រោងនឹងបញ្ចេញឆាប់ៗនេះ បានធ្វើឱ្យតារាល្បីៗក្នុងស្រុកយើងជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង និងនិយាយពីវាដោយការផូស និងស៊ែរជាមួយនឹងស្មាតហ្វូនស៊េរីថ្មីនេះពេញបណ្តាញសង្គម។ ចង់ដឹងថាតើពួកគាត់បានបង្ហាញអារម្មណ៍បែបណាខ្លះជាមួយនឹង OPPO Reno10 Series 5G?
OPPO Reno10 Series ជាស្មាតហ្វូនជំនាញថតរូប Portrait បែបអាជីពឈានមុខគេ ដែលបានអាប់ដេតជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយកាមេរ៉ា Telephoto Portrait ទំហំ 32MP បំពាក់បច្ចេកវិទ្យា Optical Zoom យកចិត្តអ្នកចូលចិត្តថតរូបមនុស្សជាពិសេស ទទួលបានគុណភាពដូចថតកាមេរ៉ាធំអ៊ីចឹង។
ក្រៅពីកាមេរ៉ាកាន់តែអស្ចារ្យ ស្មាតហ្វូននេះបានធ្វើការច្នៃប្រឌិតថ្មីបំផុតជាមួយនឹងរចនាបែបល្អប្រណីត និងងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដោយបំពាក់អេក្រង់កោងបែប 3D កម្រិតកំពូល 120Hz ដែលអាចបង្ហាញពណ៌កម្រិត 1ពាន់លាន។
មិនតែប៉ុណ្ណោះ ស្មាតហ្វូនស៊េរីនេះគឺបានឌីហ្សាញស័ក្កិសមបំផុតសម្រាប់មនុស្សសម័យថ្មីជាមួយនឹងភាពស៊ីវិល័យ មានរូបរាងជ្រុងកោង កម្រាស់ស្តើងត្រឹមតែ 7.99mm និង ទម្ងន់ស្រាលត្រឹមតែ 185g ដែលទម្ងន់ និង កម្រាស់នេះពិតជាងាយស្រួលក្នុងការចាប់កាន់នៅក្នុងដៃ និងដាក់ក្នុងកាបូប ឬហោប៉ៅ។
ដោយឡែក ថ្មក៏ជារឿងសំខាន់ផងដែរ ទើបស្មាតហ្វូននេះមិនភ្លេចបង្កប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC ដោយគ្រាន់តែសាកថ្ម 5នាទីលេង Facebook បាន 3ម៉ោង ហើយគ្រាន់តែចំណាយពេលសាក 20នាទី ទទួលថាមពល 53% និងសាក 47នាទី ទទួលថាមពលពេញ 100%។
ដូច្នេះ ការទន្ទឹងរង់ចាំជាយូររបស់លោកអ្នក ពិតជាមិនខកបំណងឡើយ! 2ថ្ងៃទៀត ជាពេលវេលាសំខាន់ ដែលត្រូវបើកបង្ហាញពីភាពអស្ចារ្យនៃអ្នកជំនាញ Portrait ជំនាន់ចុងក្រោយក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno10 Series 5G» វេលាម៉ោង 4 រសៀលតទៅ តាមរយៈការផ្សាយផ្ទាល់ចេញពីផេក Facebook របស់ក្រុមហ៊ុន OPPO ៕