អុំទូកកុំដេកផ្ទះអី អាចណាត់គ្នាជិះរថភ្លើងទៅដើរលេងតាមខេត្តបាន អស់លុយតិចហើយបានមើលទេសភាពតាមផ្លូវទៀត
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយ ដោយស្ថាប័នរដ្ឋ និង ឯកជនទូទាំងប្រទេស តម្រូវឱ្យបុគ្គលិកឈប់សម្រាក ដើម្បីប្រារព្ធពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នេះផងដែរ តាមរយៈផេក Royal Railway Cambodia បានបញ្ជាក់ពីតម្លៃសំបុត្រទៅតាមបណ្ដាខេត្តដែលមានដូចជា ៖
១. ទិសដៅ ភ្នំពេញ – កំពង់សោម ចេញដំណើរម៉ោង 7:00 ព្រឹក តំលៃ $10
– ទិសដៅ កំពង់សោម – ភ្នំពេញ ចេញដំណើរម៉ោង 2:00 រសៀល តំលៃ $10
២. ទិសដៅ ភ្នំពេញ – កំពត ចេញដំណើរម៉ោង 7:00 ព្រឹក តំលៃ $9
– ទិសដៅ កំពត – ភ្នំពេញ ចេញដំណើរម៉ោង 4:00 រសៀល តំលៃ $9
៣. ទិសដៅ ភ្នំពេញ – កែប ចេញដំណើរម៉ោង 7:00 ព្រឹក តំលៃ $8
– ទិសដៅ កែប – ភ្នំពេញ ចេញដំណើរម៉ោង 4:20 រសៀល តំលៃ $8
៤. ទិសដៅ ភ្នំពេញ – តាកែវ ចេញដំណើរម៉ោង 7:00 ព្រឹក តំលៃ $6
– ទិសដៅ តាកែវ – ភ្នំពេញ ចេញដំណើរម៉ោង 6:00 ល្ងាច តំលៃ $6
សម្រាប់លេខទំនាក់ទំនងទិញសំបុត្រមានដូចជា ៖
– ភ្នំពេញ 078 888 582 / 078 888 583
– តាកែវ 014 710 280
– កែប 017 545 712
– កំពត 099 222 566៕