ថ្ងៃកំណើត Sandara វ័យ ៣៨ ឆ្នាំ ស្រាប់តែ G-Dragon និយាយប៉ុន្មានម៉ាត់នេះឱ្យនាង ផ្អើលអ្នកគាំទ្រ
ជាយូរមកហើយដែលទំនាក់ទំនងរវាងតារាប្រុស G-dragon សមាជិកក្រុម BigBang និង Sandara សមាជិកក្រុម 2ne1 ធ្វើឱ្យមហាជនអ្នកគាំទ្រពេញចិត្ត ដោយសារតែអ្នកទាំងពីរមានភាពសិ្នទ្ធស្នាល លេងសើចសប្បាយជាមួយគ្នា មើលទៅពិតជាគួរឱ្យស្រឡាញ់មែនទែន។
យ៉ាងណាមិញ មកទល់ពេលនេះ បើទោះជាមិនបានជួបមុខគ្នានៅខាងក្រៅ បង្ហាញកាយវិការស្និទ្ធស្នាលដូចមុនក្តី តែនៅក្នុងបណ្តាញសង្គម គឺតារាទាំងពីរនៅតែឆ្លើយឆ្លងគ្នាទៅវិញទៅមកមិនដាច់ឡើយ។
ជាក់ស្តែង កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃកំណើតគម្រប់វ័យ ៣៨ ឆ្នាំ របស់តារាស្រី Sandara ដែលនាងក៏បានផុសអរគុណអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ស្រាប់តែប្រុសស្អាត G-dragon បានយកគណនីឯកជនរបស់ខ្លួនមកបញ្ចេញមតិលេងបែបនេះថា ៖ «ខ្ញុំនឹងធ្វើជាមិនដឹងថាថ្ងៃនេះជាថ្ងៃកំណើតរបស់បងស្រីឡើយ»។
យ៉ាងណាមិញ ការបញ្ចេញមតិបែបនេះ ច្បាស់ណាស់ G-dragon ចង់បានន័យថា ខ្លួនធ្វើជាមិនដឹងថ្ងៃកំណើតរបស់ Sandara ព្រោះបើទោះជាថ្ងៃកំណើតរបស់ Sandara ប៉ុន្មានដងទៀត នាងក៏មើលទៅនៅតែក្មេងៗស្អាតស្រស់ញញឹមដដែល។ ដោយឡែក សម្រាប់មហាជនអ្នកគាំទ្រវិញ ឃើញបែបនេះហើយពិតជាអស់សំណើចមិនតិចឡើយ តែក៏មើលទៅគួរឱ្យស្រឡាញ់ម្យ៉ាងដែរ ដែលតារាសំណព្វចិត្តទាំងគូនៅស្និទ្នស្នាលគ្នាបែបនេះនោះ៕