ទឹកចិត្តប៉ាប៉ា! Toomtam រំភើបចិត្តខ្លាំង ក្រោយដឹងភេទកូនដំបូងក្នុងផ្ទៃរបស់ភរិយាជាទីស្រឡាញ់
បន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀង និង សម្ដែងប្រុសល្បីឈ្មោះ Toomtam Yuttana និង ភរិយា តារាស្រី Alee Aittharinya បានក្លាយជាឪពុកម្តាយគេហើយ ដោយពេលនេះតារាស្រី Alee Aittharinya កំពុងតែពពោះកូនដំបូងដែលនឹងត្រៀមសម្រាលឆាប់ៗខាងមុខនេះ។
ខណៈដែលជីវិតគ្រួសារពោរពេញដោយពន្លឺសុមភមង្គលក្រោយពីកាន់ដៃគ្នាជាស្វាមីភរិយាមករយៈពេលជិត ១ មកឆ្នាំនេះ គេឃើញថាតារាប្រុស Toomtam បានបំពេញតួនាទីជាឧត្តមស្វាមីមើលថែភរិយាយ៉ាងយកចិត្តទុកដាក់ ពោលគឺមិនឱ្យតារាស្រី Alee ទាស់ចិត្តឡើយ។
ជាការពិត ទោះបីតារាស្រី Alee ពពោះក៏ពិតមែនតែពុំទាន់បង្ហើបថាកូនភេទអ្វីនោះឡើយ។ តួយ៉ាងថ្មីៗនេះ តារាប្រុស Toomtam និង តារាស្រី Alee សម្រេចចិត្តប្រកាសឱ្យមហាជនបានដឹងដូចគ្នាដែរនូវភេទកូនរបស់អ្នកទាំងពីរ ដោយលោក និង ភរិយា គឺទទួលបានកូនស្រីជាតំណក់ឈាមដំបូង។ ទន្ទឹមនឹងទទួលបានកូនស្រីជាតំណក់ឈាមនេះគេក៏ឃើញមហាជនជាច្រើនបានចូលទៅបញ្ចេញមតិអបអរសាទរផងដែរ៕