ពេលប្រុសៗនៅជុំគ្នា ដឹងតែយករឿងគួរឱ្យឈឺក្បាល ៥ យ៉ាងរបស់ស្រីៗ មកនិយាយហើយ
ស្រីៗចង់ដឹងណាស់មែនទេ ពេលបុរសៗនៅជុំគ្នា លើកយករឿងអីមកនិយាយខ្លះ? រឿងមួយចំនួនប្រុសៗមិនហ៊ាននិយាយចំមុខគូស្នេហ៍ ឬ នារី ដែលគេចាប់អារម្មណ៍ឡើយ តែបើបាននៅជាមួយមិត្តភក្ដិស្និទ្ធស្នាលគេតែងយកមកនិយាយកម្រខានណាស់ ។ រឿងទាំងនោះមានដូចជា ៖
១. ស្រីៗពិបាកលួងណាស់
ពួកគេតែងលើកពីចំណុចនេះរបស់ស្រីៗមកនិយាយ ព្រោះបុរស ១០០ នាក់ស្ទើរតែ ១០០ តែងជួបបញ្ហានេះ ។ ធម្មជាតិរបស់មនុស្សស្រី គឺចង់ឱ្យលួង ចង់បានពាក្យផ្អែមល្ហែម ចូលចិត្តធ្វើងក់ងរ ឱ្យគេតាមទ្រជាប្រចាំ ។ អ្វីដែលសំខាន់នោះ គឺលួងមិនងាយត្រូវ មិនដឹងថានាងចង់បានអីឱ្យប្រាកដ ។ ដោយសារតែរឿងនេះបានធ្វើឱ្យបុរសមួយចំនួនឈឺក្បាលជាខ្លាំង ទើបគេមកពិភាក្សាគ្នា ដើម្បីផ្លាស់ប្ដូរគំនិតយោបល់ ។
២. ចិត្តផ្លាស់ប្ដូរលឿនដូចផ្លេកបន្ទរ
ចំណែកឯរឿងនេះវិញក៏ធ្វើឱ្យភាគីខាងបុរសពិបាកនឹងស្វែងយល់បំផុត អំពីចិត្តរបស់នាង ។ ជួនកាលនៅសុខៗមិនដឹងថានាងត្រូវអ្នកណាផ្លុំត្រចៀកមក ឬ ក៏កើតអីមិនដឹងស្រាប់តែខឹងភ្លាម ទាំងមិនដឹងរឿង ហើយពេលខ្លះៗខឹងសុខៗស្រាប់តែមកសើចកក្អាក់កក្អាយមួយភ្លែតក៏មាន ។ ពេលខ្លះទៀតបម្រុងថា នឹងទៅដើរលេងជាមួយគ្នា ស្រាប់តែនាងអន់ចិត្តអីបន្តិច បែរជាលែងទៅវិញភ្លាម ។
៣. ស្ដេចពូកែសង្ស័យ
និយាយពីរឿងសង្ស័យវិញគឺជំនាញរបស់នាងតែម្ដង ស្អីដែលប្រុសៗគិតស្មានមិនដល់ និង ទាំងមិនដឹងថាខ្លួនបានធ្វើឱ្យនាងសង្ស័យផង ស្រាប់តែនាងទៅលួចអន់ចិត្ត ពិបាកចិត្តតែម្នាក់ឯង ។ រឿងនេះប្រុសណាក៏ចង់ទាល់តម្រិះដែរ ពីព្រោះថាពេលខ្លះមិនដឹងថាគួរធ្វើម៉េចទើបបញ្ជាក់ថាខ្លួនគ្មានស្អីទេ មិនបាច់នាងមកសង្ស័យអីដល់ម្ល៉ឹងឡើយ ។
៤. ចិត្តផ្សេងមាត់ផ្សឹងមិននិយាយអីឱ្យចំៗទេ
បើនិយាយពីរឿងនេះវិញកាន់តែធ្វើឱ្យប្រុសចង់ឡប់ខួរតែម្ដង ព្រោះថានាងចង់ឱ្យខាងប្រុសមើលធ្លុះដល់ចិត្តនាង មិនបាច់សួរថានាងកើតអី នាងចង់បានអី ប្រសិនបើនាងប្រែប្រួលទឹកមុខ ប្រែប្រួលពាក្យសម្ដីមានន័យថា នាងកំពងុងបង្ហាញថាត្រូវការអ្វីមួយ ឬ អន់ចិត្តពីអ្វីមួយហើយ ។ សួរថាប្រុសៗនឹងជាអ្វី ? មិនមែនជាទេវតាទេ បើគេពូកែមើលចិត្តស្រីៗដូចនាងរំពឹងខ្ពស់ពីគេ ម្ល៉េះគេក្លាយជាគ្រូទាយហើយ ។
៥. ពូកែ Drama លេខមួយលើហ្វេសប៊ុក
មិនដឹងថាមួយថ្ងៃៗនាងស៊ែ Quote ស្នេហា ឬ សរសេរ Status បញ្ឆិតបញ្ឆៀងប៉ុន្មានដងទេ ។ ស្រីៗខ្លះមានសង្សារយ៉ាងល្អអស់ពីចិត្តក៏នៅតែមិនព្រមឈប់បង្ហោះអីសេធៗដែរ មិនដឹងក្នុងខ្លួនចេះតែយ៉ាងម៉េចទេ ។ ចំណេកឯប្រុសៗវិញពេលឃើញនាងស៊ែរ ឬ សរសេរអីបញ្ឆិតបញ្ឆៀង គឺដឹងតែគិតទៀតហើយថា មិនដឹងធ្វើអីឱ្យនាងមិនសប្បាយចិត្ត ឬ នាងកើតអ្វីទៀតហើយទេ ៕