(វីដេអូ) ឆុងញ៉ាំជិតកន្លះជីវិតហើយទើបដឹង! មិនមែនសម្រាប់តែប្រើមីញ៉ាំឯណា សមជ័រក្នុងកំប៉ុងមីអាចធ្វើបែបនេះបានទៀត
ជឿជាក់ថាមិនថាក្មេង ឬ ចាស់នោះទេ ច្បាស់ជាធ្លាប់បានញុំាមកហើយនូវមីកំប៉ុងឆុង ដោយគ្រាន់តែហែកយកមកឆុងជាមួយទឹកក្តៅញុំាបានយ៉ាងងាយស្រួល។
យ៉ាងណាមិញ អ្នកបានញុំាច្បាស់ជាបានឃើញហើយថា នៅក្នុងមីកំប៉ុងក្រៅពីមានមី និង គ្រឿងទេសហើយនោះ ផលិផលមីកំប៉ុងភាគច្រើន បានដាក់មកជាមួយសមជ័ររួចជាស្រេច ដើម្បីងាយស្រួលដួសបរិភោគទៀតផង។
ដោយឡែក អ្វីគួរឱ្យចាប់អារម្មណ៍ និង ហួសចិត្តអស់សំណើចបន្តិចនោះ អ្នកទិញមីកំប៉ុងអាចនឹងដឹងពីអត្ថប្រយោជន៍សមជ័រក្នុងកំប៉ុងមី គឺសម្រាប់តែចាប់មីញុំាប៉ុណ្ណោះ តែការពិតទៅសមជ័រដែលមានទម្រង់បត់ជា ២ នោះ គឺធ្វើឡើងដើម្បីកៀបបិទគម្របមីពេលឆុងឱ្យឆ្អិនល្អ ក្រោយដាក់ទឹកក្តៅរួចសោះ៕