ព្រឺសម្បុរ! កំពុងបូជាស-ព ស្រាប់តែមានព្រលឹងចូលអ្នកសិល្បៈ គេជឿថាលោក កៅ សីហា
ជាការពិតណាស់ មរណភាពរបស់អ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែងដ៏ល្បី លោក កៅ សីហា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ បានធ្វើឱ្យមហាជនលើបណ្ដាញសង្គម ជាពិសេសសិល្បករសិល្បការិនីជាច្រើនមានការអាឡោះអាល័យយ៉ាងខ្លាំងចំពោះការបាត់បង់រូបលោក។
ក្នុងនោះ គេបានឃើញមិត្តសិល្បករសិល្បការិនីជាច្រើនបានទៅចូលរួមពិធីបុណ្យ និង បានជូនដំណើរលោក កៅ សីហា ទាំងអាល័យជាលើកចុងក្រោយ ដោយពិធីបូជាសពរបស់លោកបានរៀបចំរួចរាល់ហើយដែរកាលពីរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ។
យ៉ាងណាមិញ ស្របពេលកំពុងបូជាសពរបស់លោក កៅ សីហា តាមរយៈការបង្ហោះវីដេអូនៅលើផេកហ្វេសប៊ុករបស់ អ្នកនាង គឹម លីហ្សា បានបង្ហាញពីទិដ្ឋភាពដ៏ព្រឺសម្បុរមួយដោយមានព្រលឹងចូលខ្លួនរបស់តារាស្រី ពីយ៉ា ដែលអ្នកចូលរួមពិធីជឿថាជាព្រលឹងលោក កៅ សីហា ស្រែកទ្រហោយំរៀបរាប់ដោយក្ដីមិនអស់អាល័យដែលមើលទៅគួរឱ្យស្រណោះជាទីបំផុត។
ព្រលឹងដែលបានចូលសណ្ឋិតក្នុងខ្លួនតារាស្រី ពីយ៉ា ដែលគ្រប់គ្នាប្រាកដចិត្តថាជា លោក កៅ សីហា នោះ បានរៀបរាប់យ៉ាងអាឡោះឋអាល័យ ស្រែកយំ ថាហេតុអ្វីបានជាយកលោកទៅទាំងដែលសិល្បៈត្រូវការលោកយ៉ាងខ្លាំង។ លើសពីនោះ ព្រលឹងសណ្ឋិតនោះដែរ បានហៅឈ្មោះក្រុមការងារ និង សិល្បករជាច្រើនដែលលោកបានស្គាល់ទៀតផង៕
សូមទស្សនា វីដេអូខាងក្រោម៖