(វីដេអូ) អ្នកគាំទ្រពេញចិត្តមតិលើកឡើងរបស់ ជ្រូកព្រៃ ពាក់ព័ន្ធនឹងយុវជនចូលរួមមង្គលការ សុភ័ក្រ្ត កុសុម៉ា
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកយ៉ាងច្រើនព្រោងព្រាត បន្ទាប់ពីមិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានបង្ហោះវីដេអូរៀបរាប់ពីថ្ងៃមង្គលការរបស់នាង ដោយមានយុវជនម្នាក់បានចូលរួមកម្មវិធី ដែលម្ចាស់សាមីដើមការមិនស្គាល់។
ក្នុងវីដេអូនោះ មិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ពីដំណើរដើមទងជាបន្តបន្ទាប់ ដោយក្នុងនោះមានការបញ្ចេញគាំទ្រ និង រិះគន់ផងដែរ។ ក្នុងនោះ អ្វីដែលកំពុងធ្វើឱ្យមហាជនកាន់តែផ្ទុះការវែកញែកនោះ គឺមានការលើកឡើងពីមាត់មួយទៅមាត់មួយថា មានការប្រកាន់ចំពោះការចូលរួមនូវវត្តមានរបស់យុវជនរូបនោះជាដើម។
ដោយឡែក ក្រឡេកទៅមើល ជ្រូកព្រៃ ក៏បានបញ្ចេញមតិពីរឿងរ៉ាវកើតឡើងខាងលើនោះដែរ ដោយបានបង្ហោះវីដេអូ និង រៀបរាប់ថា ៖ «… សម្រាប់មតិខ្ញុំ ការស្រឡាញ់គាំទ្រតារា មិនជាការខុសទេ តែយើងត្រូវមើលកាលៈទេសៈ ថាយើងគួរទៅពេលណា? នេះគឺជាមង្គលការ ជាកម្មវិធីឯកជន ជាកម្មវិធីផ្ទាល់គេ ហើយគេហៅតែញាតិ និង អ្នកដែលគេស្គាល់តែប៉ុណ្ណោះ ហើយបើយើងសួរថា អត់ស្គាល់អ្នកណាសោះ ឧទាហរណ៍ថ្ងៃនេះចូលតែម្នាក់ ចុះបើចូល ៥០, ៦០ នាក់ សុទ្ធតែអ្នកអត់ស្គាល់ម៉េចវិញ»។
ជ្រូកព្រៃ បន្តថា «ខ្ញុំសុំសួរជាសំណួរ ហើយការដែលទៅហ្នឹង អ្វីដែលសំខាន់គាត់កុហកគេ ជាកូនរបស់អ្នកនេះ អ្នកនោះ ជាភ្ញៀវរបស់អ្នកនេះ អ្នកនោះ គឺមានចេតនាមិនល្អ ព្រោះប្រើហេតុផលខ្លីៗ ថាខ្ញុំស្រឡាញ់ចូលចិត្តគាត់តារា ថាតើត្រូវ ឬខុស?…»៕