អ្នកអត់គូអត់សំណាងហើយ! អ្នកស្រាវជ្រាវថាអ្នកមានគូឱបគ្នាពេលមេឃភ្លៀងកំពុងត្រជាក់ៗធ្វើឱ្យអាយុវែង
ការឱបបង្ហាញពីការស្រលាញ់ និង ផ្តល់ភាពកក់ក្តៅ។ សម្រាប់អ្នកមានគូ ខែនេះពិតជាសំណាង មេឃក្តៅផង ត្រជាក់ផង រងាផង អ្នកស្រាវជ្រាវបានរកឃើញថា ការឱបអាចមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។
សម្រាប់ផ្លូវអារម្មណ៍ ការប៉ះពាល់រាងកាយដោយការឱប ត្រូវបានគេរកឃើញថា វាជួយកាត់បន្ថយអ័រម៉ូនស្ត្រេស។ ជាក់ស្តែង វាជួយឱ្យប្រព័ន្ធប្រសាទស្ងប់ កាត់បន្ថយស្ត្រេស និង ថប់អារម្មណ៍។ នៅពេលឱប ដៃគូនឹងមានអារម្មណ៍សម្រាក កក់ក្តៅ ដែលអាចជួយបន្ធូរបន្ថយសម្ពាធ និង សុខភាពទូទៅ។
ចំពោះសុខភាពរាងកាយ ការឱបអាចជួយកាត់បន្ថយការឡើងសម្ពាធឈាម ជំរុញប្រព័ន្ធការពាររាងកាយ និង បង្កើនលំហូរឈាមជួយដល់សុខភាពបេះដូង។ ការទទួលបានអារម្មណ៍កក់ក្តៅ និង ផាសុកភាពពីការឱប ក៏ជួយជំរុញដល់ការគេង និង សុខុមាលភាពទូទៅផងដែរ។
អ្នកស្រាវជ្រាវបានសិក្សារកឃើញដែរថា សម្រាប់អ្នកមានគូដែលឧស្សាហ៍ឱបគ្នាជាប្រចាំ អាចជួយឱ្យសុខភាពរាងកាយមានភាពល្អប្រសើរ សំខាន់អាយុវែងទៀតផង៕