ទ្រាំមិនបាន! តារាចម្រៀងរដឺន សូ សុភ័ក្ត្រ តបមួយឆ្ងាញ់ ក្រោយមានគេនិយាយថាចាស់ហើយទើបរៀបការ
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេនូវវត្តមានតារាចម្រៀងសំនៀងរដឺនមានមន្តស្នេហ៍ ដែលមានដើមកំណើតពីទឹកដីអង្គរ ខេត្តសៀមរាប គឺអ្នកនាង សូ សុភ័ក្ត្រ នោះ។
អ្នកនាង សូ សុភ័ក្រ្ត បានរសាត់បាត់វត្តមានឈឹងពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានសម្រេចចិត្តរៀបការ និង តាមស្វាមីទៅរស់នៅឯទឹកដីប្រាក់ដុល្លារសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០០២។ ទោះបីថាឃ្លាតឆ្ងាយពីដែនដីកំណើត និង ឆ្ងាយសិល្បៈក្នុងស្រុកក្តី ប៉ុន្តែបច្ចុប្បន្នអ្នកនាង សូ សុភ័ក្រ្ត នៅតែចាប់យកអាជីពនេះម្តងម្កាលដែរនៅទឹកដីសហរដ្ឋាអាមេរិក ហើយបន្ថែមលើអាជីពនេះ អ្នកនាងក៏មានជំនួញមួយទៀត គឺបើកហាងកាត់សក់មួយកន្លែងនៅក្នុងទីក្រុងឡូវ៉ែល (Lowell) ។
នៅលើទឹកដីសហរដ្ឋអាមេរិកនោះ អ្នកនាង សូ សុភ័ក្រ្ត កំពុងប្រើជីវិតរស់នៅយ៉ាងមានសេចក្តីសុខ និង សុភមង្គលខ្លាំងជាមួយគ្រួសារ ហើយបន្ទាប់ពីរៀបការជាមួយស្វាមីនោះ អ្នកចម្រៀងសំនៀងរដឺនដែលជាទ្រព្យនាំឱ្យមានកេរ្តិ៍ឈ្មោះភាពល្បីល្បាញរូបនេះ ក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនប្រុសចំនួន ២ នាក់។
យ៉ាងណា កាលពីអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង សូ សុភ័ក្ត្រ ក៏បានដឹកដៃស្វាមីមកកាន់កម្ពុជា និង បានរៀបចំពិធីមង្គលការជាថ្មីតាមប្រពៃណីខ្មែរ នៅឯទឹកដីកំណើតខេត្តសៀមរាបផងដែរ។
ដោយឡែកក្រោយរៀបការតាមប្រពៃណីនៅទឹកដីកំណើតបានប្រមាណជាង ១ ឆ្នាំកន្លះ ពោលគឺនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង សូ សុភ័ក្ត្រ បានបង្ហោះសារបង្ហាញអារម្មណ៍ក្នុងចិត្ត ក្រោយពីមានអ្នកលើកឡើងថា អ្នកនាងចាស់ហើយទើបរៀបការនោះ។ សារនោះ អ្នកនាង សូ សុភ័ក្ត្រ បានរៀបរាប់ថា ៖ «មានអ្នកខ្លះនិយាយថា ចាស់ៗហើយបានទើបមករៀបការ ខ្ញុំចង់ប្រាប់វិញថា លុយអញ»៕