អ្នកគ្រូ ណាលី បង្ហើបច្បាស់ៗថាបើចង់បង្កើនសម្ព័ន្ធភាពប្ដីប្រពន្ធ គួរធ្វើតាមវិធីមួយនេះនៅក្នុងបន្ទប់គេង
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះផងដែរ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំដល់គូស្វាមីភរិយា ដើម្បីបង្កើនសម្ព័ន្ធភាពក្នុងការរស់នៅ ដោយគ្រាន់តែដាក់តាំងផ្កាចំនួន ២ ពណ៌ប៉ុណ្ណោះ ក្នុងជ្រុងមួយនៃបន្ទប់គេង។
ជាក់ស្ដែងអ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា ៖ «ដើម្បីបង្កើនសម្ព័ន្ធភាពស្វាមីនិងភរិយា គួរដាក់តាំងផ្កាពណ៌លឿង ឬ ផ្កាពណ៌ក្រហម ១ ថូ នៅទិសខាងត្បូងឆៀងលិច នៃបន្ទប់គេងឱ្យបានស្អាតល្អ និងមានក្លិនស្រស់ស្រាយ។ ហើយជាមួយការដាក់តាំងឱ្យកាន់តែមានប្រសិទ្ធភាព គឺត្រូវរៀបចំទិសសម្ព័ន្ធភាពទៅតាមថ្ងៃខែឆ្នាំកំណើតរបស់គូស្វាមីភរិយាផ្សេងៗគ្នា ប៉ុន្តែការដាក់តាំងគួរតែមានការរើសវេលាល្អពីចិនសែជំនាញក្នុងការដាក់តាំងដើម្បីឱ្យបានត្រឹមត្រូវតាមរាសីថ្ងៃខែឆ្នាំកំណើតគូស្វាមីភរិយា»៕