ធ្មេចបើកៗឆ្នាំ ២០២៤ បានកន្លងផុត បន្សល់ទុកនូវអនុស្សាវរីយ៍ ក៏ដូចជាកំណើនបទពិសោធជីវិតបានមួយឆ្នាំទៀត ដ្បិតថាឆ្នាំថ្មី ២០២៥ យុវវ័យគ្រប់រូបច្បាស់ជានឹងត្រូវរៀបចំគោលដៅជីវិតខ្លួនបន្តទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងយុគសម័យឌីជីថលនេះ។
ជាក់ស្ដែងទន្ទឹមនឹងឆ្នាំថ្មី ២០២៥ មកដល់នេះ សម្រាប់យុវវ័យដែលពុំទាន់មានចក្ខុវិស័យអំពីការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មីទេនោះ Gazette យុវជន នៃសសយក បានចែករំលែកពី ៩ ចំណុច ដែលយុវជនគួរត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៥ ដែលមានដូចជា ៖
១. កំណត់គោលដៅឆ្នាំ ២០២៥ ឱ្យបានច្បាស់លាស់
២. បន្តរៀនសូត្រនូវចំណេះដឹងថ្មីៗ ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា
៣. បណ្ដុះភាពស៊ីជម្រៅនៃគំនិត និង នវានុវត្តន៍
៤. បង្កើនភាពបត់បែន និង សម្របខ្លួនតាមបរិបទសង្គម និង ពិភពលោក
៥. ការថែទាំ និង យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព
៦. បន្តកែលម្អចំណុចខ្វះខាត និង ពង្រឹងលើភាពខ្លាំងរបស់ខ្លួន
៧. មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ (ការសន្សំលុយ)
៨. ប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពបំផុត
៩. រក្សាទំនាក់ទំនងល្អជាមួយគ្រួសារ និង មនុស្សជុំវិញខ្លួន៕
ប្រភព៖ Gazette យុវជន