(វីដេអូ) ចាប់ដៃគូគ្នាថត MV បទថ្មីភ្លាម រ៉ាប៊ី និង Nick Taylor ធ្វើឱ្យអ្នកគាំទ្ររំភើបប្លែកភ្នែកខ្លាំង
និយាយចំពោះទំនាក់ទំនងរវាងតារាចម្រៀងស្រី រ៉ាប៊ី និង លោក Nick Taylor ត្រូវបានគេចាប់អារម្មណ៍តាំងពីកីឡាករបាល់ទាត់កូនខ្មែរកាត់អាមេរិកប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរូបនេះ បានលេចមុខសម្ដែងនៅក្នុង MV របស់ រ៉ាប៊ី ដែលផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។
ម្យ៉ាងវិញទៀត មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាល ទាំងក្នុងពេលរួមការងារជាមួយគ្នា និង កន្លែងផ្សេងៗជាមួយគ្នា ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរ។
ស្របពេលមហាជនកំពុងចាប់អារម្មណ៍ចំពោះប្រុសសង្ហាស្រីស្អាតមួយគូនេះដែរ កន្លងទៅក៏បានឃើញសកម្មភាព រ៉ាប៊ី និង Nick Taylor ថត Pre-Wedding ឱ្យសំអាងការមួយយ៉ាងស្និទ្ធស្នាលផ្អែមល្ហែម មើលទៅស្រស់ស្អាតខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរព្រាតថាអ្នកទាំងពីរស្រស់ស្អាតស័ក្តិសមគ្នាដូចកូនកំលោះក្រមុំត្រៀមរៀបការពិតៗអ៊ីចឹង។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី រ៉ាប៊ី និង លោក Nich Taylor កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍រំភើបទៀត ខណៈបានឃើញអ្នកទាំងពីរគ្រងឈុតប្រពៃណីបុរាណខ្មែរសម័យមុនថតជាគូបែប Pre-Wedding ម្ដងទៀត សម្រាប់ MV បទថ្មីរបស់កញ្ញា រ៉ាប៊ី ដែលត្រៀមនឹងចេញឆាប់ខាងមុខនេះ ធ្វើឱ្យអ្នកគាំទ្រសរសើរខ្លាំងពីរូបសម្រស់ និង ភាពស័ក្តិសមគ្នារបស់អ្នកទាំងពីរ៕