អាយុត្រឹម ២៥ ឆ្នាំ តន់ ចន្ទសីម៉ា ជោគជ័យលើវិថីសិល្បៈខ្លាំង ទោះប៉ះព្យុះភ្លៀងរិះគន់ច្រើនក្តី
មហាជនអ្នកគាំទ្រខ្មែរសុទ្ធសឹងតែបានស្គាល់ហើយពីតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡង The Voice Cambodia រដូវកាលទី ២ ដ្បិតតែកញ្ញាមិនទទួលបានពានក្នុងកម្មវិធីប្រឡងនេះមែន ប៉ុន្តែនាងក៏ជាបេក្ខភាពឆ្នើមមួយរូប ដែលមានសមត្ថភាពខ្ពស់ និង សំឡេងល្អ ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនផងដែរ។
បច្ចុប្បន្នកញ្ញា តន់ ច័ន្ទសីម៉ា មានអាយុ ២៥ ឆ្នាំ គឺជាតារាចម្រៀងវ័យក្មេងដ៏ល្បីប្រចាំផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា ដោយពេលនេះហាក់កំពុងតែមានសន្ទុះការគាំទ្រខ្លាំងពីគ្រប់ស្រទាប់យុវវ័យជាមួយនឹងបទចម្រៀងថ្មីៗរបស់នាង។
ទម្រាំនឹងជីវិតទទួលបានផ្លែផ្កា និង ភាពជោគជ័យដ៏ត្រចះត្រចង់លើវិស័យសិល្បៈដូចសព្វថ្ងៃនេះ កន្លងមកតារាស្រី តន់ ចន្ទសីម៉ា ក៏ធ្លាប់ជួបព្យុះភ្លៀងរងការរិះគន់ពីមហាជនដែរ តែយ៉ាងណាស្រីស្រស់រូបនេះនៅតែបន្តដំណើរទៅមុខជានិច្ច ព្រោះមានការលើកទឹកចិត្តពីអ្នកគាំទ្ររបស់នាងច្រើន។
តួយ៉ាង ក្នុងថ្ងៃខួបកំណើត ២៥ ឆ្នាំ កាលពីពេលកន្លងទៅ ស្រីស្រស់រូបនេះបានបង្ហោះសារអរគុណទៅអ្នកគាំទ្រនាងផងដែរថា ៖ «អរគុណហ្វេនជាទីស្រឡាញ់ សម្រាប់ការជូនពរ សម្រាប់ការ Surprise ខួបកំណេីតរបស់ខ្ញុំ មានទាំងអ្នកមកផ្ទាល់ អ្នកនៅឆ្ងាយមិនបានមកក៏ផ្ញេីនំ និង កាដូមកដែរ ក្ដីស្រឡាញ់ កម្លាំងចិត្តដ៏ធំធេងពីហ្វេន ដែលធ្វេីឱ្យខ្ញុំមានកម្លាំងចិត្តដេីរទៅមុខបន្ដ មិនថាជួបឧបសគ្គបែបណា ខ្ញុំគ្មានអ្វីក្រៅពីពាក្យថាអរគុណចំពោះអ៊ំពូមីងពុកម៉ែបងប្អូនដែលតែងតែគាំទ្រនាងខ្ញុំ ខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀត»៕