ឃើញមុនកុំចេះតែញេចផ្ដេសផ្ដាស! បុរសម្នាក់ ចូលសង្រ្គោះបន្ទាន់ប៊ិះប៉ះពាល់ដល់អាយុជីវិត គ្រាន់តែញេចមុនមួយគ្រាប់នៅកំប៉េះគូ-ទ
ពិតជារឿងដ៏គួរឱ្យមិននឹកស្មានដល់មួយ ដែលបុរសជនជាតិចិនម្នាក់ ដល់ថ្នាក់ត្រូវចូលសង្រ្គោះបន្ទាន់ ប៊ិះនឹងអស់ជីវិត ក្រោយពីញេចមុនតែមួយគ្រាប់នៅលើកំប៉េះគូទ។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានវ័យ ៣០ ឆ្នាំ បានចាប់អារម្មណ៍ថាមានមុនមួយគ្រាប់បានឡើងនៅលើកំប៉េះគូទរបស់ខ្លួន ហើយដោយសារតែគិតថាជាមុនធម្មតា ក៏បានញេចវាចេញ។ ក្រោយពីញេចហើយ បុរសរូបនេះក៏ចេះតែឡើងកម្តៅមិនបាត់ រហូតដល់ថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅចូលសង្រ្គោះបន្ទាន់។
យ៉ាងណាមិញ តាមគ្រូពេទ្យបានឱ្យដឹងថា ក្រោយពីញេចមុននៅកន្លែងនោះរួច មេរោគបាក់តេរីក៏បានចូលទៅក្នុងរាងកាយតាមរយៈស្បែកដែលបានខូច ហើយវាក៏បានទៅបំផ្លាញជាលិការបស់ស្បែក និងស្រទាប់សាច់ដុំ ដែលហៅថា Necrotizing Fasciitis ។ ក្នុងនោះ ករណីនេះ អាចបង្កឱ្យមានការបាត់បង់ជីវិតរហូតដល់ ១៥ ទៅ ២៩ ភាគរយឯណោះ ព្រោះវាជាការឆ្លងមេរោគធ្ងន់ធ្ងរ ប៉ុន្តែមិនងាយបញ្ចេញអាការៈ។
ដោយឡែក ការញេចមុនពិតជាអាចមានគ្រោះថ្នាក់ ជាពិសេសគឺមុនដែលមានខ្ទុះ វាអាចធ្វើឱ្យមានការហើមមុខហើមមាត់ ឡើងកម្តៅ ឈឺក្បាលក្អួត ដែលអាចធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតក៏ថាបានដែរ៕
ប្រភព៖ Sanook