(វីដេអូ) ខ្ញុង ទម្លាយកាលពីអាយុ ១៦ ឆ្នាំ ធ្លាប់ត្រូវគេចា/ប់បំពាន រហូតគ្រួសារខ្មាសគេលក់ផ្ទះរត់ទៅនៅខេត្តផ្សេង
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកនិយមទស្សនាកម្មវិធី «សខ្មៅ» របស់អ្នកនាង ពេជ្រ សិរីរ័ត្ន មានការចាប់អារម្មណ៍ក្នុងវគ្គមួយជាកិច្ចសម្ភាស៍ជាមួយនឹងតារាកំប្លែងអ្នកនាង ខ្ញុង។ ក្នុងកិច្ចសម្ភាសន៍នេះដែរ អ្នកនាង ខ្ញុង ក៏បានរៀបរាប់លម្អិតពីជីវិតគ្រួសារកាលពីនៅក្មេងៗផងដែរ។
ក្នុងកិច្ចសម្ភាសនោះ អ្នកនាង ខ្ញុង បានទម្លាយថា គ្រួសាររបស់នាង រស់នៅបែកបាក់គ្នាតាំងពីនៅក្មេងៗ ដោយម្តាយបង្កើតនាងបានស្លាប់តាំងពីនាងអាយុ ៥ ឆ្នាំ រីឯម្តាយចុងទី ២ ក៏បានលែងលះនឹងឪពុកនាងដែរ ដោយសព្វថ្ងៃឪពុកមានភរិយាទី ៣ ហើយ។
លើសពីនោះ អ្វីដែលបានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលនោះ អ្នកនាង ខ្ញុង បានបន្ថែមថា៖ «ពេលនោះ គ្រួសារបែកបាក់គ្នា ដោយសារឪពុកឈ្លោះគ្នានឹងម្តាយទី ២ ផង ហើយនាងមានបញ្ហាផ្ទាល់ខ្លួនផង ដោយត្រូវបានអ្នកភូមិចាប់រំលោភពេលអាយុ ១៦ ឆ្នាំ»។
ម្យ៉ាងវិញទៀត អ្នកនាង បានបញ្ជាក់ថា៖ «ដោយសារតែរឿងត្រូវគេរំលោភនោះ ធ្វើឱ្យគ្រួសារអ្នកនាង និង គ្រួសារជនបង្កមិនចុះសម្រុងគ្នាក្នុងភូមិ ហើយឪពុកមានការខ្មាសគេ ទើបសម្រេចលក់ផ្ទះនៅស្រុកកំណើតខេត្តកណ្តាល ទៅរស់នៅឯខេត្តសៀមរាបវិញ»។
ក្រោយពីត្រូវបានគេរំលោភនៅអំឡុងអាយុ ១៦-១៧ ឆ្នាំ នោះ អ្នកនាង ខ្ញុង ក៏បានប្រាប់ពិធីការិនីក្រោយមានសំណួរសួរនាំពីអារម្មណ៍ពេលនោះ គឺអ្នកនាងឆ្លើយថា ព្រោះតែកាលនោះនៅក្មេង ពេលដែលរឿងកើតឡើងហើយ បានត្រឹមខ្មាសគេ ប៉ុន្តែមិនចេះគិតអ្វីឡើយ គឺត្រឹមតែចាស់ៗដោះស្រាយប៉ុណ្ណោះ៕
សូមទស្សនា វីដេអូខាងក្រោម៖