នាំ Crush ទៅលេងទៅ! កន្លែងថ្មីមួយនៅកែប ទេសភាពស្អាតខ្លាំង អង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់
មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ កន្លែងលម្ហែមួយកន្លែង ដែលស្ថិតនៅក្នុងទឹកដីខេត្តកែប មានទេសភាពស្រស់ត្រកាល អាចអង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់។
ទីតាំងមួយនោះ មានឈ្មោះថា «The Wave» ស្ថិតនៅក្នុង Kep West (Knai Bang Chatt – ថ្ងៃបាំងឆ័ត្រ) ដែលមានទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ «The Wave» គឺជាកន្លែងសម្រាកលម្ហែ ដែលអាចគយគន់ឃើញទេសភាពមាត់សមុទ្រ ឆ្នេរខ្សាច់ អមជាមួយនឹងទេសភាពជួរភ្នំ និង កោះតូចៗព័ទ្ធជុំវិញ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ ទីកន្លែងមួយនេះ ថែមទាំងអាចឱ្យអ្នកដែលបានទៅផ្ទាល់ សម្រាកលំហែអារម្មណ៍ ស្ដាប់សំឡេងទឹកសមុទ្រ មើលសម្រស់ថ្ងៃលិចយ៉ាងស្រស់ស្អាត ស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយឡំទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ សូមបញ្ជាក់ថា បើយោងតាមគេហទំព័រ www.kepwest.com បានឱ្យដឹងថា «The Wave» នឹងបើកដំណើរការ ស្វាគមន៍ភ្ញៀវឱ្យចូលទស្សនានៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះហើយ៕
ប្រភពរូបភាព៖ BLOOM Architecture