ដាក់លុយជាប់ខ្លួនផង ប្រយ័ត្នលាងចានឱ្យគេ! ពេលនេះ ធនាគារ អេស៊ីលីដា ជូនដំណឹង កម្មវិធីអេស៊ីលីដាម៉ូបាល ផ្អាកដំណើរការបណ្តោះអាសន្ន
អ្នកប្រើប្រាស់កម្មវិធីអេស៊ីលីដាម៉ូបាល បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីពុំអាចបើកកម្មវិធីអេស៊ីលីដាម៉ូបាល បាននៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
ទាក់ទិនទៅនឹងការងឿងឆ្ងល់ទាំងនេះ នៅរសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ តាមរយៈផេកផ្លូវការរបស់ ធនាគារ អេស៊ីលីដា បានជូនដំណឹងស្ដីពីការផ្អាកដំណើរការកម្មវិធីលើទូរស័ព្ទដៃបណ្ដោះអាសន្នដូចខាងក្រោម ៖ «ជម្រាបជូនអតិថិជន និង សាធារណជន សូមមេត្តាជ្រាបថា អេស៊ីលីដាម៉ូបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ យើងខ្ញុំសូមអភ័យទោសចំពោះបញ្ហារំខានដែលកើតមាន»៕