Influencer ខ្មែរល្បីនៅអាល្លឺម៉ង់ Peachy ដឹកដៃស្វាមីរៀបការជាថ្មីលើទឹកដីខ្មែរ តាមទំនៀមទម្លាប់យ៉ាងប្រពៃ
មហាជនអ្នកលេងបណ្តាញសង្គម Tik Tok បានស្គាល់មកហើយ Influencer ខ្មែរ រស់នៅឯអាល្លឺម៉ង់ គឺ Peachy Bay ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែការបង្ហាញវីដេអូបែបកំប្លែងៗរបស់នាង។
យ៉ាងណាមិញ កាលពីអំឡុងខែមីនា ឆ្នាំ ២០២៤ កន្លងទៅ Peachy បានធ្វើដំណើរពីប្រទេសអាល្លឺម៉ង់មកកាន់ទឹកដីកម្ពុជាជាមួយនឹងគូស្នេហ៍របស់នាង និង បានទៅថតរូប Pre-Wedding យ៉ាងស្រស់ស្អាតនៅឯទឹកដីអង្គរ ខេត្តសៀមរាប ដែលជាស្រុកកំណើតរបស់នាងទៀតផង។
ក្រោយវិលត្រឡប់ទៅកាន់អាល្លឺម៉ង់វិញបានប្រមាណ ៣ ខែ ពេលនេះ Influencer កូនខ្មែរល្បីឈ្មោះ Peachy បានដឹកដៃគូស្នេហ៍រៀបការហើយ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ តាមបែបអឺរ៉ុបពោរពេញដោយសុភមង្គល។
យ៉ាងណាមិញ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ អ្នកនាង Peachy បានដឹកដៃស្វាមីរៀបការជាថ្មីនៅលើទឹកដីប្រទេសកម្ពុជា ដោយរៀបចំតាមប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន ដោយក្នុងនោះ ធ្វើឱ្យអ្នកគាំទ្រសរសើរដល់អ្នកនាងយ៉ាងខ្លាំង ដែលរៀបការនៅទឹកដីអាល្លឺម៉ង់ម្តងហើយ ប៉ុន្តែអ្នកនាងនៅតែមិនចោលប្រពៃណីខ្មែរយើង៕