ម្តាយ Pancake និយាយពាក្យក្នុងចិត្តជាច្រើន ផ្តាំទៅកូនស្រី ក្រោយក្លាយជាភរិយាគេ
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ Pancake Khemanit តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ បានដឹកដៃគូស្នេហ៍ដែលជាឧត្តមសេនីយ៍ ចូលរោងការហើយ ក្រោយមើលចិត្តគ្នាអស់ជាង ១០ ឆ្នាំ។
ក្រោយឃើញកូនស្រីដែលស្រឡាញ់ស្មើកែវភ្នែក ដឹកដៃគូស្នេហ៍ចូលរោងការ ម្តាយ Pancake ក៏សម្តែងអារម្មណ៍រំភើបមិនចាញ់កូនស្រីនោះដែរ។ ម្តាយ Pancake ត្រូវបានគេចោទសួរសំនួរថា៖ «ឃើញកូនស្រីរៀបការបែបនេះ តើអ្នកម្តាយនឹងឱ្យដំបូន្មានអ្វីទៅ Pancake ក្រោយពេលក្លាយជាភរិយាគេ?»។
អ្នកស្រី Nuannong ដែលជាម្តាយ Pancake បានឆ្លើយតបថា៖ «ម៉ែបានប្រាប់កូនថា គឺត្រូវរៀនរក្សា និងថែផ្លូវចិត្តខ្លួនឱ្យល្អបំផុត បើសិនយើងមើលថែចិត្តខ្លួនមិនល្អ មិននឹងនរ នោះសម្តីអ្នកដទៃអាចនឹងប៉ះពាល់ ឬធ្វើឱ្យមានបញ្ហានៅថ្ងៃមួយជាមិនខាន។ ម៉ែប្រាប់បែបងាយៗ ខ្លីៗថា វ័យប៉ុណ្ណឹង កូនត្រូវតែចេះស្រឡាញ់ខ្លួនឯង ហើយនឹងចេះថែរក្សាជីវិតគូ មិនថាជាកូនស្រី ឬកូនប្រសារនោះទេ គឺជីវិតគូយើង មានតែ ២ នាក់យើងទេដឹងច្បាស់ ហេតុដូចនេះក៏ធ្វើអ្វីដើម្បីក្តីសុខទាំងសងខាងប៉ុណ្ណឹងឯង»៕