ព្រះតេជគុណ ហាក់ សៀងហៃ មានសង្ឃដីកាពន្យល់ពីពាក្យ «សេកមន្ត» ដែលពាក្យថា «សេក» ជាពាក្យបាលី មានន័យថាការប្រោះព្រំ
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃដែលមានប្រជាប្រិយភាព ទទួលបានការគោរពស្រឡាញ់ប្រណិប័តន៍ ពីពុទ្ធបរិស័ទជាច្រើន ដោយព្រះអង្គតែងចែករំលែកចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរដល់មហាជន រហូតទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា។
ថ្មីៗនេះផងដែរ ពោលគឺនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ តាមរយៈផេកផ្លូវការរបស់ព្រះអង្គ បានមានសង្ឃដីកាពន្យល់អំពីពាក្យ «សេកមន្ត» ផងដែរ ជាពាក្យដែលកំពុងផ្ទុះការចាប់អារម្មណ៍ និង កំពុងត្រូវបានវែកញែកនៅលើបណ្ដាញសង្គម។
ក្នុងនោះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះអង្គបានមានសង្ឃដីកាសម្រាយឱ្យងាយយល់យ៉ាងខ្លីថា ៖ «សេក ជាពាក្យបាលី បានន័យថា ការប្រោះព្រំ ខ្មែរនិយមសរសេរ សែកមន្ត»៕