ម្យ៉ាងដែរ! យកម៉ានីកាំងមកបន្លំធ្វើជាសន្តិសុខ ឱ្យអង្គុយយាមនៅក្រុមហ៊ុនពេលយប់ មើលទៅដូចមនុស្សពិតៗ
មហាជនកំពុងហួសចិត្តអស់សំណើចចំពោះក្រុមហ៊ុននៅចិនមួយ ដែលបានយកម៉ានីកាំងមកបន្លំជាសន្តិសុខ ឱ្យអង្គុយយាមនៅពេលយប់បោកអស់គេឯង គ្មានអ្នកណាដឹងសោះថាមិនមែនជាមនុស្ស។
តាមព័ត៌មានបានឱ្យដឹងថា ម៉ានីកាំងនេះជាម៉ានីកាំងនារី ត្រូវបានគេយកបំពាក់ខោអាវសន្តិសុខឱ្យដូចមនុស្សពិតៗ រួចមកដាក់នៅក្នុងបន្ទប់កាមេរ៉ាសុវត្ថិភាព អង្គុយឡើងធ្មឹង ប៉ុន្តែអ្នកណាឃើញហើយក៏មិនគិតថាមិនមែនជាមនុស្សដែរ។
ក្នុងនោះ តាមក្រុមហ៊ុនបានឱ្យដឹងថា តាមពិតទៅតុក្កតាម៉ានីកាំងនេះត្រូវបានរៀបចំដាក់ក្នុងបន្ទប់ដោយសន្តិសុខចំណាស់ម្នាក់ ដែលប្រចាំការនៅទីនេះ។ គាត់ដាក់ដើម្បីបន្លំភ្នែក ព្រោះពេលខ្លះគាត់ត្រូវចេញទៅក្រៅដើរពិនិត្យមើលខ្លះៗ តែក៏ចូលមកក្នុងបន្ទប់វិញភ្លាមៗ នៅពេលមានការសំខាន់ ដូចជាត្រូវលើកទូរស័ព្ទ ជាដើម។
តាមការត្រួតពិនិត្យបានឱ្យដឹងថា បុគ្គលិកសន្តិសុខរូបនេះត្រូវបានយកមកធ្វើការដោយគ្មានអាជ្ញាប័ណ្ណវិជ្ជាជីវៈនោះទេ ពោលគឺគ្មានកិច្ចសន្យាការងារ ដូច្នេះហើយបើសិនជាមានរឿងអ្វីមួយកើតឡើង ជាពិសេសគឺរឿងអគ្គិភ័យ ខាងក្រុមហ៊ុននឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ ព្រោះបានប្រហែសក្នុងការរក្សាសុវត្ថិភាព៕