មុនប្រកាសចែកផ្លូវគ្នា Nat Myria ធ្លាប់ទម្លាយនៅក្នុងកិច្ចសម្ភាសចាស់មួយថា ធ្លាប់ចាប់បាន Aum Atichart លួចមានស្រី
មហាជនអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈថៃពិតមានការភ្ញាក់ផ្អើល លាយឡំនឹងការសោកស្តាយ ក្រោយពីដឹងថាគូស្វាមីភរិយា Aum Atichart និង Nat Myria បានបញ្ចប់ឋានៈជាប្ដីប្រពន្ធ ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំ។
ក្នុងនោះ Nat Myria បានចេញមុខមកទម្លាយរឿងការចែកផ្លូវនេះដោយផ្ទាល់ ដោយនាងបានឱ្យដឹងថា នាង និង Aum បានចែកផ្លូវគ្នាដោយត្រឹមត្រូវ ព្រមទាំងនៅរក្សាឋានៈជាមិត្តល្អចំពោះគ្នា ប៉ុន្តែនាងមិនបានទម្លាយឱ្យដឹងពីមូលហេតុដែលនៅពីក្រោយការបែកបាក់នេះឡើយ ហេតុនេះហើយទើបធ្វើឱ្យមហាជនមួយចំនួន នាំគ្នាសង្ស័យថាខាងប្រុសអាចមានទាក់ទងនឹងរឿងស្រីញីជាដើម។
យ៉ាងណាមិញ ទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនបានទៅគាស់យកបទសម្ភាសរបស់ Nat នៅក្នុងកម្មវិធី Kui Zap Show តាំងពីឆ្នាំ ២០១៨ មកវិញ ហើយក៏ឃើញថា Nat បានទម្លាយថានាងធ្លាប់ចាប់បាន Aum លួចមានស្រី តែនាងក៏មិននិយាយអ្វីច្រើនឡើយ គ្រាន់តែហាមមិនឱ្យមានទៀតប៉ុណ្ណោះ។
តារាស្រីរូបនេះបន្តទៀតថា បើមានលើកទីមួយ ក៏អាចនឹងមានលើកទីពីរ តែបើសិនជាមានលើកទីបី នាងសុំមិនផ្តល់ឱកាសឱ្យទៀតនោះទេ។ តែទោះជាបែបនេះ មូលហេតុពិតនៃការបែកបាក់របស់ពួកគេទាំងពីរយ៉ាងណានោះ សាមីខ្លួនទាំងសងខាងមិនបានទម្លាយឱ្យដឹងឡើយ គ្រាន់តែបង្ហើបខ្លីៗថា មានបញ្ហាជាច្រើនកើតឡើងនៅពីក្រោយប៉ុណ្ណោះ៕
ប្រភព៖ Kapook