ឃើញថតកំប្លែងៗ តែក្មេងស្រីម្នាក់នេះអាយុទើប ១០ ឆ្នាំ ក្លាយជាអ្នកមាន រកលុយទិញផ្ទះ Suprise អ្នកម្ដាយ
មហាជនមួយចំនួន ដែលនិយមទស្សនាវីដេអូបែបកំប្លែងៗ ដែលសម្ដែងដោយជនជាតិនីហ្សេរីយ៉ា ច្បាស់ជាបានស្គាល់ហើយ នូវក្មេងស្រីមួយរូបដែលមានឈ្មោះបោះសំឡេងមកដល់តំបន់អាស៊ី តាមរយៈវីដេអូដ៏គួរឱ្យអស់សំណើចរបស់ ខណៈរូបនាងមានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ។
ក្មេងស្រីដ៏ប៉ិនប្រសប់ខាងលើ មានឈ្មោះថា Emanuella Samuels ជាជនជាតិនីហ្សេរីយ៉ា ដែលមកទល់ពេលនេះ គេបានទិញផ្ទះថ្មីដ៏សន្លាងជូនអ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួន ដែលវាជាក្ដីស្រមៃដ៏ធំរបស់នាង តាំងពីមិនទាន់ប្រែក្លាយខ្លួន ទៅជាអ្នកមានវ័យក្មេងម្នាក់ នៅក្នុងប្រទេសរបស់ខ្លួនមកម្ល៉េះ។
យ៉ាងណាមិញ ទាក់ទិនទៅនឹងរឿងរ៉ាវរបស់ក្មេងស្រីខាងលើ តាមរយៈផេក WhatsUp TONY បានឱ្យដឹងថា ខ្សែជីវិត Emanuella Samuels ចាប់ផ្ដើមរះត្រចះត្រចង់ជាបណ្ដើរៗ ពេលដែលនាងមានអាយុ ៥ ឆ្នាំ ដែលពូរបស់នាងជាអ្នកផលិតវីដេអូយូធូបមួយរូប ទទួលបានអ្នកសាប់ស្ក្រាយជាច្រើន ក្នុងឆ្នាំ ២០១៦ សុំឱ្យនាងសម្ដែងនៅក្នុងវីដេអូមួយ បង្ហោះទៅក្នុងយូធូប ធ្វើឱ្យអ្នកមើលពេញចិត្តការសម្ដែងរបស់នាងជាខ្លាំង រហូតរូបនាងបានក្លាយជាសមាជិកមួយរូប នៃក្រុមផលិតវីដេអូពូរបស់នាង ជាក្រុមល្បីល្បាញទូទាំងអាហ្វ្រិក តាមរយៈការផលិតវីដេអូ ឱ្យមនុស្សរាប់លាននាក់បានសើច។
តាមរយៈការតស៊ូ សម្ដែងវីដេអូបែបកំប្លែងៗនេះហើយ បានធ្វើឱ្យចំនួនអ្នកមើល មានរាប់រយលាននាក់ ផ្ដល់ឱ្យនាងនូវទឹកប្រាក់ដ៏ច្រើនសន្ធឹក រហូតដល់កន្លងទៅជាច្រើនឆ្នាំ ធ្វើឱ្យ Emanuella Samuels ក្លាយទៅជាអ្នកមានដ៏វ័យក្មេងមួយរូប នៅក្នុងប្រទេសនីហ្សេរីយ៉ា។
ដោយឡែក បើគិតពីស្នាដៃធំៗវិញ គឺក្មេងស្រីខាងលើ មានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាព បានឈ្នះពានរង្វាន់ THE BEST NEW COMEDIAN AND PRINCESS OF COMEDY AWARD នៅក្នុងកម្មវិធី AFRO AUSTRALIAN MOVIE AND MUSIC AWARDS ៕