គេញ៉ែយ៉ាងណាក៏មិនព្រមស្រឡាញ់ រហូតនៅលីវជ្រុលដល់អាយុ ៨៨ ឆ្នាំ ព្រោះជឿថាគូព្រេងមិនទាន់កើត
មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ចាប់អារម្មណ៍ ចំពោះរឿងរ៉ាវលោកយាយម្នាក់ មានវ័យ ៨៨ ឆ្នាំ ដែលបានថែរក្សាព្រហ្មចារីមិនព្រមយកប្តី ទោះជាគេញ៉ែច្រើនយ៉ាងណា ដោយគិតថាគូព្រេងមិនទាន់កើត។
តាមព័ត៌មានបានឱ្យដឹងថា លោកយាយមានឈ្មោះថា Hasirongwa Hussein វ័យ ៨៨ ឆ្នាំ ជាអ្នកភូមិ Kibukumo នាប្រទេសតង់ហ្សានី។ លោកយាយបានឱ្យដឹងថា លោកយាយមិនយកប្តី ព្រោះតែលោកយាយមិនត្រូវការនរណាទេ លោកយាយត្រូវការតែគូព្រេងរបស់លោកយាយប៉ុណ្ណោះ ដែលគូព្រេងរូបនោះនៅមិនទាន់កើតនៅឡើយទេ។
លោកយាយឱ្យដឹងទៀតថា ធ្លាប់មានបុរសច្រើនណាស់ដែលពេញចិត្តលោកយាយ តែលោកយាយបានបដិសេធ ព្រោះឃើញការមិនសមប្រកបក្នុងគ្រួសារ ឬ ការធ្វើបាបពីស្វាមី។ លោកយាយជឿថា នឹងមានបុរសដែលស្រឡាញ់លោកយាយដូចជាម្ចាស់ក្សត្រី តែមើលទៅលោកយាយស្វែងរកបុរសនោះមិនបានសម្រេចឡើយ។
យ៉ាងណាមិញ លោកយាយក៏ធ្លាប់បានទទួលសម្ពាធពីសង្គម និង គ្រួសារផងដែរ ព្រោះតែគេចង់ឃើញលោកយាយមានគ្រួសារ និង មានកូនចៅចាំជួយថែរក្សា ប៉ុន្តែលោកយាយបានប្តេជ្ញារក្សាព្រហ្មចារី ព្រមទាំងនៅលីវរហូតទៅយ៉ាងមិនស្តាយក្រោយ ព្រោះកាលនៅបែបនេះវាធ្វើឱ្យលោកយាយមានស្ងប់សុខ និង រីករាយណាស់ទៅហើយ៕