(វីដេអូ) លះៗណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងពី ប៊ី សុធារី ម្ចាស់មកុដ MGC 2024 ចំៗជុំវិញសមត្ថភាព
គិតមកដល់ពេលនេះ ជាងកន្លះខែមកហើយ ដែលកញ្ញា ប៊ី សុធារី បានគ្រងតំណែងជាម្ចាស់ជ័យលាភី Miss Grand Cambodia 2024 និង កំពុងក្លាយជាបវរកញ្ញាដ៏លេចធ្លោ មានគុណភាពក្នុងចិត្តមហាជនចូលចិត្តតាមដានគាំទ្រ។
ពិតណាស់ ក្រោយក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024 កញ្ញា ប៊ី សុធារី បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនមានការពេញចិត្ត ដែលនាងជាបវរកញ្ញាមានទាំងព្រម មិនថាបទពិសោធ ចំណេះដឹង សមត្ថភាព រូបរាងមុខមាត់នោះទេ ប៊ី សុធារី ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
តួយ៉ាង ចំពោះតំណែងជាម្ចាស់មកុដថ្មីរបស់ Miss Grand Cambodia ប្រចាំឆ្នាំ ២០២៤ នេះដែរ ក៏បានឃើញបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងនាមជារៀមច្បងម្នាក់ក្នុងគ្រួសារ MGC ក៏បាននិយាយពីបវរកញ្ញាម្ចាស់តំណែងនីមួយៗក្នុងឆ្នាំ ២០២៤ នេះ ដែលក្នុងនោះ នាងបានលើកពី កញ្ញា ប៊ី សុធារី គឺសឹងតែគ្មានមតិយោបល់អី គ្រាន់តែសរសើរថាល្អគ្រប់គ្រាន់ហើយសម្រាប់ MGC ព្រោះតែម្ចាស់មកុដថ្មីរូបនេះមានបទពិសោធច្រើនតាំងពីក្មេងក្នុងវិស័យនេះ ដោយសូម្បីតែនាងក៏ចូលប្រឡូកវិស័យនេះក្រោយកញ្ញា ប៊ី សុធារី ដែរ៕